ទាន់ហេតុការណ៍
0

អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង អាវុធហត្ថ​ខណ្ឌមានជ័យ ឧបត្ថម្ភ​អំណោយ ដល់ សមាជិក ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​

អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង អាវុធហត្ថ​ខណ្ឌមានជ័យ ឧបត្ថម្ភ​អំណោយ ដល់ សមាជិក ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​

​ដោយ​អនុវត្ត​តាម​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ក្នុងនាម​ជា មេបញ្ជាការ​ខណ្ឌ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក ជឹម ឬ​ទ្ធី មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រជុំជួរ​ត្រួតពិនិត្យ​កម្លាំង​ដើម្បី​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ និង​បាន​ឧបត្ថម្ភ​អំណោយ ដល់ នាយ នាយរង អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំងអស់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​៖ អង្ករ​១​កា​រ៉ុង​, ទឹកក្រូច​១​កេស​, ភេសជ្ជៈ​ប៊ឺ​រី​១២​ដប គ្រប់ៗ​គ្នា​។ និង លោក​វរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ ខណ្ឌមានជ័យ ក៏​បាន​ប្រជុំជួរ​ត្រួតពិនិត្យ​កម្លាំង​ដើម្បី​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ និង​បាន​ឧបត្ថម្ភ​អំណោយ ដល់ នាយ នាយរង អាវុធហត្ថ​ខណ្ឌមានជ័យ ទាំងអស់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​៖ មី​០១​កេស​, ទឹកក្រូច​១​កេស​, ត្រីខកំប៉ុង​០១​យួរ​, ម៉ាស​០១​ប្រអប់ និង​ថវិកា​ចំនួន ៥០,០០០៛ (​ប្រាំ​ម៉ឺន​រៀល​) គ្រប់ៗ​គ្នា​ផង​ដែរ​៕
#PhnomPenhGRK

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com