ទាន់ហេតុការណ៍
0

​ចាស់ជរា​គ្មាន​ទីពឹង​ម្នាក់ ទទួលបាន​អំណោយ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​ចាស់ជរា​គ្មាន​ទីពឹង​ម្នាក់ ទទួលបាន​អំណោយ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​នា​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំ​យក​សម្ភារៈ ថវិកា ដែល​ជា​ជំនួយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ដល់​លោកយាយ ឡុង សាវុន អាយុ​៦៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ កូន​បោះបង់ចោល រស់នៅ​ដោយ​របរ​រើស​អេតចាយ ស្នាក់​អាស្រ័យ​លើ​ដី​អ្នកជិតខាង ដែល​ចិត្តល្អ យល់ព្រម​ឱ្យ​គាត់​ធ្វើ​ខ្ទម​ជាប់​របង​ផ្ទះ​គេ​ជា​បណ្តោះអាសន្ន ក្នុង​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​អំណោយ​ដែល​បាន​យក​ប្រគល់ជូន​ដល់​លោកយាយ រួមមាន ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ​ចំនួន ៥០​គីឡូក្រាម​, មី​២​កេស​, ត្រីខ​០១​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០២​កេស​, ទឹកដោះគោឆៅ​០១​យួរ​, ភេសជ្ជៈ​០២​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, មុង​០១, ភួយ​០១,​កន្សែង​០១ និង​សម្ភារ​មួយចំនួនទៀត ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com