ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ និង​ពិនិត្យ​វាយតម្លៃ យោធិន​នៃ​កងរាជអាវុធហត្ថ ដល់​អាយុ​ចូលនិវត្តន៍ ឆ្នាំ​២០២៣

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ និង​ពិនិត្យ​វាយតម្លៃ យោធិន​នៃ​កងរាជអាវុធហត្ថ ដល់​អាយុ​ចូលនិវត្តន៍ ឆ្នាំ​២០២៣

នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ និង​ពិនិត្យ​វាយតម្លៃ យោធិន​នៃ​កងរាជអាវុធហត្ថ ដល់​អាយុ​ចូលនិវត្តន៍ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី មេបញ្ជាការរង ទទួល​ការងារ​កសាង​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក មេបញ្ជាការរង នាយសេនាធិការ​រង ប្រធាន​/​អនុប្រធាន​មន្ទីរ នាយ​/​នាយរង​ការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង​យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដល់​អាយុ​ចូលនិវត្តន៍ ឆ្នាំ​២០២៣ ចំនួន​៤៨​នាក់ ទៀត​ផង​ដែរ​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com