ទាន់ហេតុការណ៍
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនា​ការប្រណាំង​ទូកង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនា​ការប្រណាំង​ទូកង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទស្សនា​កម្មវិធី​ប្រណាំង​ទូកង ដែល​រៀបចំ​នៅ​ទន្លេបាសាក់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។

​ឆ្នាំ​នេះ​ខេត្ត​កណ្តាល​បានរៀបចំ ប្រណាំងទូក​នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ រយៈពេល ០២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បង្ក​បរិយាកាស​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត សប្បាយរីករាយ ដើម្បី​អបអរសាទរ ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ប្រព្រឹត្តិ​ទៅ នាពេល​ខាងមុខ​នេះ​។​

​ជាមួយ​និង​ពិធី​ប្រណាំងទូក​នេះ ខេត្ត​បាន​រៀបចំ​ដាក់​តាំងពិព័រណ៍ លក់​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ប្រភេទ ដោយឡែក នៅ​ពេល​រាត្រី និង​មាន​រៀបចំ បណ្តែត​គោម​លើ​ផ្ទៃ​ទឹក បាញ់​កាំជ្រួច និង​មាន​កម្មវិធី ប្រគុំ​តន្ត្រី​សម័យ​ដែល​មាន​តារា​ចំរៀង​ល្បីៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​សំ​រាប់ការ​ប្រណាំងទូក​នេះ​មាន​ទូក​ទាំងអស់​ចំនួន​៩២​ទូក ក្នុងនោះ​៖ ទូក​អុំ ចំនួន ៤៦​ទូក ទូក​ចែវ ចំនួន ០៦​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន ៣៦​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន ០៤​ទូក សរុប​ចំណុះ​ទូក ចំនួន ៤.៥០៦​នាក់ និង​មាន​កម្លាំង​ត្រៀម​ការពារ​សន្តិសុខ សុ​វត្តិភាព ចំនួន ៧៨៤​នាក់​។​

​ភាពសប្បាយ​រីករាយ​ទាំងនេះ​កើតមានឡើង​ដោយសារ កម្ពុជា​មាន​សុខសន្តិភាព និង​រីកចម្រើន​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com