ទាន់ហេតុការណ៍
0

ស្ត្រី​មេម៉ាយ​ម្នាក់ ជួប​ការលំបាក ទទួលបាន​អំណោយ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

ស្ត្រី​មេម៉ាយ​ម្នាក់ ជួប​ការលំបាក ទទួលបាន​អំណោយ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

នា​ព្រឹក ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ ជា​សម្ភារៈ​និង​ថវិកា ដែល​ជា​ជំនួយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ដល់​ស្ត្រី​មេម៉ាយ​ម្នាក់ ឈ្មោះ ថ្លាង សុភាព អាយុ​៦២​ឆ្នាំ ដែល​ជួប​ការលំបាក​និង​ខ្វះខាត ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​លេខ​៣៦៣ ផ្លូវ​២៧១​ស្ទួន ភូមិ​០៣ ក្រុម​១៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ស្ត្រី​ម្នាក់​នេះ​មិន​ត្រឹមតែ​លំបាក​ខ្វះខាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួប​រឿង​អភ័ព​គួរឲ្យ​អាណិត​បំផុត ត្បិត​កន្លងមក បន្ទាប់​ពី​ធ្លាក់ខ្លួន​មេម៉ាយ គាត់​ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូន​០៣​នាក់​(​មាន​ម្នាក់​ឈឺ ម្នាក់​ពិកា​ភ្នែក​) និង​ចៅស្រី​ពិកា​ជើង​ម្នាក់ទៀត ក្រោយមក​កូន​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក និង​កូន​ម្នាក់ទៀត មិន​អាច​រក​ការងារ​បាន ព្រោះ​ត្រូវ​ជួយ​មើល​បងប្រុស​ពិកា​ភ្នែក និង​ក្មួយ​ស្រី​ពិកា​ជើង​។

​អំណោយ​ដែល​បាន​យក​ប្រគល់ជូន​ដល់​អ៊ំស្រី រួមមាន​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ​ចំនួន ៥០​គីឡូក្រាម​, មី​០១​កេស​, ត្រីខ​០២​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០២​កេស​, ទឹកដោះគោឆៅ​០១​យួរ​, ភេសជ្ជៈ​០២​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, មុង​០១, ភួយ​០១,​កន្សែង​០១, ខោ​ទឹកនោម​ចំនួន ០២​កញ្ចប់​, សម្ភារ​ក្មេង​លេង​ចំនួន​០៣​មុខ និង​សម្ភារ​មួយចំនួនទៀត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com