ទាន់ហេតុការណ៍
0

សែ​ល​កាត បាន​ចាប់​ដៃគូ​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅក្នុង​ការប្រកួត​បាល់​ទាត់​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​ប្រចាំឆ្នាំ ២០២០

សែ​ល​កាត បាន​ចាប់​ដៃគូ​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅក្នុង​ការប្រកួត​បាល់​ទាត់​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​ប្រចាំឆ្នាំ ២០២០

ភ្នំពេញ​៖ ថ្ងៃទី ១០ ខែ​កញ្ញា ឆ្នាំ ២០២០​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ជម្រើ​សជើង​ឯក​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ​និង ១៨​ឆ្នាំ វគ្គ​ផ្តាច់ព្រ័ត្រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​នេះ ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង ក្រោម​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​។​

​កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​សែ​ល​កាត​ក្នុង​ការជួយ​អភិវឌ្ឍ ក៏ដូចជា​ស្វែងរក​នូវ​កីឡាករ​ដែលមាន​ទេពកោសល្យ​នៅក្នុង​ស្រុក​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដែល​ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​របស់​ខ្លួន​។
​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​នៅក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ផង​ដែរ​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​មានប្រសាសន៍​ឱ្យដឹងថា សែ​ល​កាត​តែង​ចូលរួម​ជួយ​គាំទ្រ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តាំងតែ​ពី​ដើម​រៀង​មក​ដោយ​ក្នុងនោះ​ក្រុមហ៊ុន​បាន​ចូលរួម​សហការ​ដើម្បី​ស្វែងរក​កីឡាករ​ដែលមាន​ទេពកោសល្យ​ល្អៗ ក៏ដូចជា​ចូលរួម​លើកទឹកចិត្ត​ដល់​យុវជន​នៅ​ទូទាំង​ប្រទេស​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ដែល​សកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ផ្នែក​សុខភាព​របស់​ពួកគេ​ផងដែរ​។​

​គំនិត​ផ្តួចផ្តើម ដែល​រៀបចំឡើង​នៅ​ទូទាំង​ប្រទេស​នេះ​បាន​ដំណើរការ​អស់​រយៈពេល ៣​ឆ្នាំ​មកហើយ​ហើយ​បច្ចុប្បន្ន​នេះ យើង​នៅតែ​បន្ត​ជួយ​លើកកម្ពស់​មោទនភាព​ជាតិ និង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​យុវជន​ខ្មែរ និង​សហគមន៍​មូលដ្ឋាន​។

​យើង​សង្ឃឹមថា នឹង​បាន​ឃើញ​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ហើយ​ទន្ទឹមនឹងនោះ យើង​ក៏​នៅតែ​ប្តេជ្ញាចិត្ត​ចូលរួម​គាំទ្រ​ដល់​បុព្វហេតុ​នេះ ដោយ​ឥត​រាថយ​នោះឡើយ​” ។​

​ក្រុមបាល់ទាត់​យុវជន​ដែល​បាន​ចូលរួម​នៅក្នុង​ការប្រកួត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ គឺ​មាន​ក្រុម U16 របស់​ខេត្ត​បន្ទាយមានជ័យ​ដែល​ក្រុម​នេះ​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម U16 របស់​ខេត្ត​ឧត្តរមានជ័យ​ពោលគឺ​ដណ្តើមបាន​នូវ​តំណែង​ចំណាត់ថ្នាក់​លេខ ៣ ។
​សម្រាប់​ជ័យជម្នះ​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ គឺ​បាន​ទៅលើ​ក្រុម​វិសាខា អេ​ហ្វ​ស៊ី​បន្ទាប់ពី​ពួកគេ​បាន​ផ្តួល​ក្រុម នគរ​រាជ អេហ្វេស៊ី​Norkor Reach FC ដើម្បី​ក្លាយជា​ជើងឯក​ប្រចាំឆ្នាំ ២០២០​។​

​រីឯ​ការប្រកួត​ផ្តាច់ព្រ័ត្រ​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​វិញ ក្រុម​ខេត្តស្ទឹងត្រែង​បាន​ទទួល​ចំណាត់ថ្នាក់​លេខ ៣ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​ខេត្តក្រចេះ​។

​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ក្លឹប​ភ្នំពេញ​ក្រោន​ត្រូវ​ជួប​ជាមួយ​នឹង​ក្រុម​វិសាខា​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល​ចុងក្រោយ ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោន បាន​ទទួល​ជ័យជម្នះ និង​ក្លាយជា​ម្ចាស់​ជើងឯក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​។​

​បន្ទាប់​ពី​ការប្រកួត​ផ្តាច់ព្រ័ត្រ​ត្រូវបាន​បញ្ចប់​ទៅ​ពិធី​បិទ​ការប្រកួត ក៏​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​របស់​ភ្ញៀវកិត្តិយស​ដើម្បី​ថ្លែងអំណរគុណ ក៏ដូចជា​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កីឡាក​រទាំងអ​ស់ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​។

​ការប្រកួត​ផ្តាច់ព្រ័ត្រ​ទាំងអស់​ត្រូវបាន​ផ្សាយ​ផ្ទាល់ ទាំង​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ក្រុមហ៊ុនសែ​លកាត​និង​សហព័ន្ធកី​ឡា​បាល់ទាត់​កម្ពុជា​។ ទន្ទឹមនឹងនោះ អ្នកគាំទ្រ​ក៏​អាច​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​បាយ័ន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com