ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ដឹកនាំ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយផ្ទាល់ ក្នុង​ការចូលរួម​ជាមួយ​កម្លាំងចម្រុះ ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ការប្រកួត​បាល់ទាត់រ​វាង កម្ពុជា vs ទីម័​រខាង​កើត​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ដឹកនាំ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយផ្ទាល់ ក្នុង​ការចូលរួម​ជាមួយ​កម្លាំងចម្រុះ ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ការប្រកួត​បាល់ទាត់រ​វាង កម្ពុជា vs ទីម័​រខាង​កើត​

ពិតជា​អស្ចារ្យ​ណាស់ ព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ ឆ្នាំ ២០២៣ ចាប់ផ្តើម​ដោយ​វិញ្ញាសា​កីឡាបាល់ទាត់​បុរស​អាយុ​ក្រោម ២២ ឆ្នាំ ដែលមាន កម្ពុជា (​ម្ចាស់ផ្ទះ​) ប្រកួត​ជា​មួយ ទីម័​រខាង​កើត នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក យប់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៣ ក្នុងនោះ កម្ពុជា​ទទួលបាន​ជ័យជំនះ​លើ​ភ្ញៀវ ក្នុង​លទ្ធផល 4-0​។​

​កម្មវិធី​ប្រកួត​បាន​បញ្ចប់​ទៅ​ដោយ​រលូន​ក្នុង​បរិយាកាស​សប្បាយរីករាយ​ប្រកប​ដោយ​មោទកភាព និង​សុវត្ថិភាព ដែល​ក្នុងនោះ​គេ​ឃើញ​មាន​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ បានរួម​គ្នា​ប្រឹងប្រែង ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ យ៉ាង​យកចិត្តទុកដាក់ ក្នុងនោះ​ក៏​មាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចូលរួម​បំពេញ​តួនាទី​យ៉ាង​ម៉ឹងម៉ាត់ ស្វាហាប់ ប្រកប​ដោយ​ឯកសណ្ឋាន មធ្យោបាយ សម្ភារៈ ទំនើប​ទាន់សម័យ ក្រោម​ការអញ្ជើញ​ចុះ​ដឹកនាំ​ដោយ​ផ្ទាល់ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com