ទាន់ហេតុការណ៍
0

មណ្ឌល​សុខភាព​ដើម​ឫស និង ឃុំ​ប្រកាស ODF អប់រំ​ផ្សព្វផ្សាយ​ពី​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង ពី អនាម័យ​

មណ្ឌល​សុខភាព​ដើម​ឫស និង ឃុំ​ប្រកាស ODF អប់រំ​ផ្សព្វផ្សាយ​ពី​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង ពី អនាម័យ​

ទោះប៏ ឃុំ ដើម​ឬ​ស មាន​ការអភិវឌ្ឍន៍ ក្តី ឯ​ការរស់នៅ​របស់​ប្រជាជន នៅមានកំរិត នៅ​មិនទាន់​យល់ដឹង​ពី​អនាម័យ​នៅឡើយ​។​បញ្ហា​ចម្បង​នោះ នៅពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្ដងៗ បាន​បង្ក​លក្ខណៈ​លំបាក​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ការេធ្វសប្រហែស របស់​នាង ពេជ្រ​ធារ៉ា​វិញ ដោយសារ​ការ​ត្រងទឹក​ភ្លៀង​មក​ក្លាសេ ក្នុង ទូ​ទឹកកក យក​មក​ផឹក​ពុំ​បាន​ដាំ​ពុះ ទើប​បង្ករ​លក្ខណៈ​ទៅជា រាគ​រូស ៣​ថ្ងៃ​ជាប់ៗ​គ្នា​។​ដោយសារ​ភ្លៀង​ជន់​លិច​ពិបាកទៅ​ដូរ​ទឹកស្អាត​មក​ផឹក​។​អាការៈ​បែបនេះ ដែល​ជា​ការធ្វែសប្រហែ​សមួយ ទើប​ធ្វើឲ្យ​នាងប្រញាប់​មកកាន់ម​ន្ទីរ​ពេទ្យ​។​

​ដោយឡែក​លោក សាន​សុជា វិញ​កំពុង​នាំ​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​មក​មន្ទីរពេទ្យ​ដែរ​។​ដោយ​រៀបរាប់ថា​ខ្ញុំ​យក​ប្រពន្ធ​មក​មន្ទីរពេទ្យ ដើម​ឬ​ស នេះ​ព្រោះតែ​ពេទ្យ​នៅ​ទីនេះ​មាន​ផា​សុខភាព​ល្អ​ទាំង​បន្ទប់ទឹក​បង្គន់​អនាម័យ​ក៏​ល្អ​មាន​ទឹក​សម្រាប់​លាងដៃ​ហើយ​គ្រូពេទ្យ​បាន​ណែនាំ​យើង​ជាប្រចាំ​។​

​អ្នក​គ្រូពេទ្យ ជុំ​ចិន្តា អនុប្រធាន​មណ្ឌល​សុខភាព ដើម​ឬ​ស មានប្រសាសន៍ថា ប្រជាជន ដែល​មក​កាន់​មន្ទីរពេទ្យ ដើម​ឬ​ស ពេល​គាត់​មក​កាន់​មណ្ឌល​សុខភាព មិន​ពាក់ព័ន្ធ​នឹង​ការ​ផឹកទឹក​មិន​ស្អាត​នោះទេ​។​ព្រោះ​គ្រូពេទ្យ​នៅ​ទី​នេះ​តែងតែ ពន្យល់​ណែនាំ ជាប្រចាំ​ឲ្យ​ប្រុងប្រយ័ត្ន ក្នុង ការបរិភោគ​ទឹក នំ ចំណី អាហារ ឬ ដូរ​ទឹកស្អាត​ផឹក ជាប្រចាំ​។ ត្រូវ​ដាំទឹក​ផឹក ពេលណា​ដូរ​ទឹក​មិន​ទាន់ ជា​ពិសេស​ត្រូវ​លាងដៃ​និង​សាប៊ូ​ឬ បាញ់​អាកុល ពេល​ចេញពី​បន្ទប់ទឹក​និង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​

​មេឃុំ ដើម​ឬ​ស លោក​គ្រុយ​ប៉ុនមាន​ប្រសាសន៍​អំពី​ប្រជាជន​នៅ​ឃុំ​នេះ​ថា​មាន 14 ភូមិ ហើយ​ប្រជាជន​សារុប មាន ទាំងអស់​1870 នាក់​។​និង​មាន​សេវា​ប្រើប្រាស់​ទឹកស្អាត​គ្រប់​ផ្ទះ មាន​ការខ្វះខាត​តែ​១​ភូមិ​ទេ ដោយសារ​ក្រុមហ៊ុន​ទាញ​ទឹក​មិនទាន់​ដល់ ឧបសគ្គ​នោះ​ដោយសារ​ត្រូវ​ឆ្លងកាត់​ស្ទឹង​ព្រែក​ត្នោត​។​

​លោក​បញ្ជាក់ទៀតថា នៅមាន​១៣ ភូមិ​ទៀត មាន​ប្រជាជន 2690 គ្រួសារ​បាន​ប្រើប្រាស់​ទឹកស្អាត​អស់ហើយ​នៅសល់តែ 190 គ្រួសារ​ទៀត​ទេ ដែល​មិន​ទាន់​ប្រើប្រាស់​។​លោក​បន្តថា បើ​និយាយ​ពី​បង្គន់​វិញ​។​ឃុំ​នេះ​បានប្រកាស ODF 100​ភាគរយ និង​បាន​ទទួល ពានរង្វាន់​ទៀតផង ។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com