ទាន់ហេតុការណ៍
0

និស្សិត​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ ចុះ​កម្មសិក្សា​ដក​បទពិសោធន៍​ការងារ​នៅ អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!

និស្សិត​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ ចុះ​កម្មសិក្សា​ដក​បទពិសោធន៍​ការងារ​នៅ អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​នា​ព្រឹក ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ស្វាគមន៍ និស្សិត​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ និង​យោធា​ចារ្យ ចំនួន ២៣៨​នាក់ ដែល​មក​ពី​សាលា​នាយទាហាន​សកម្ម ដើម្បី​ចុះ​កម្មសិក្សា​ដក​បទពិសោធន៍​ការងារ នៅ​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ឱកាស​ធ្វើ​កម្មសិក្សា​នេះ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​បទ​បង្ហាញ​ពី​តួនាទី​ភារកិច្ច​រចនាសម្ព័ន្ធ​និង​សកម្មភាព​ការងារ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជូន​ដល់​ក្រុមនិស្សិត​នាយទាហាន​សកម្ម​ទាំងអស់ និង​បាន​នាំ​ដើរ​ទស្សនា​ស្វែង​យល់​តាម​បណ្តា​ការិយាល័យ ដើម្បី​ទុកជា​បទ​ពិសោធន៍​សម្រាប់​អនុវត្ត​ការងារ​ទៅ​ថ្ងៃ​អនាគត​។

​បន្ទាប់​ពី​ដើរ​ទស្សនា​ស្វែងយល់ រួចរាល់ អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​អាហារ​សាមគ្គី​ជូន​ដល់ ប្រតិភូ​ដឹកនាំ និង​ក្រុម​និស្សិត​នាយទាហាន​សកម្ម​ទាំងអស់ បាន​ទទួលទាន​ប្រកបដោយ​ភាព​ស្និទ​ស្នាល និង​សប្បាយរីករាយ​ជាទីបំផុត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com