ទាន់ហេតុការណ៍
0

​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​អំណោយ​ជូន​ដល់ គ្រួសារ​សមាជិក ដែល​ឪពុក​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​!

​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​អំណោយ​ជូន​ដល់ គ្រួសារ​សមាជិក ដែល​ឪពុក​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​!

​ដោយ​មាន​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ក្រុមការងារ វរ​អន្តរាគមន៍ ប្រគល់​អំណោយ​ជូន​ដល់ លោក​ព្រិន្ទបាលឯក ស៊ុន វាសនា សមាជិក​វរ​អន្តរាគមន៍ ដែល​ឪពុក​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ (​ហៅ​ពេទ្យ​លោកសង្ឃ​)​។​

​អំណោយ​ដែល​ក្រុម​ការងារ​បាន​ប្រគល់ជូន​រួមមាន ៖ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ទឹក​សុទ្ធ រួម​នឹង​ថវិកា​មួយចំនួន ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​អ្នកជំងឺ​ផង​ដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com