ទាន់ហេតុការណ៍
0

ចេញ​ឆក់​ភ្លាត់ស្នៀត កាត់​មុខ​កម្លាំង​ល្បាត អាវុធហត្ថ​ភ្នំពេញ ជាប់​ខ្នោះ​បានសម្រេច​!

ចេញ​ឆក់​ភ្លាត់ស្នៀត កាត់​មុខ​កម្លាំង​ល្បាត អាវុធហត្ថ​ភ្នំពេញ ជាប់​ខ្នោះ​បានសម្រេច​!

​កាលពី​វេលា​ម៉ោង​ប្រមាណ ២៣​និង​៣០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ មាន​ករណី​ឆក់​ទូរស័ព្ទដៃ​មួយ​កើតឡើង ត្រង់ចំណុច លើ​ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ជនរងគ្រោះ ជា​ជនជាតិ​ចិន កំពុង​ដើរ​តាមផ្លូវ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​មាន​គ្នា​០២​នាក់ ជិះ​ម៉ូតូ​មក​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទដៃ​មួយ​គ្រឿង​រួច បម្រុង​ជិះ​គេចខ្លួន តែ​ដោយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន កំពុង​ល្បាត​ក្បែរ​នោះ​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​០២​នាក់​ភ្លាមៗ​តែម្តង​។ ជនសង្ស័យ​ទាំង​០២​នាក់​មាន​ឈ្មោះ ៖ ឈ្មោះ ឡេង បូរិន ហៅ​ជឺ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ឈ្មោះ ថន នុន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។​

​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន ប្រគល់ឲ្យ​ជំនាញ​ការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com