ទាន់ហេតុការណ៍
0

សេចក្តីជូនដំណឹង​​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

សេចក្តីជូនដំណឹង​​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ដល់​សាធារណជន ពិសេស​អ្នក​ប្រើប្រាស់ បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ មេត្តា​ជ្រាប​ថា ដោយ​នាពេល​ថ្មីៗ​នេះ មានតេ​ឡេ​ក្រាម (Telegram) មួយ ប្រើ​លេខ +855 97 629 3838 បាន​ដាក់​ឈ្មោះ​ខ្លួនឯង​ថា (PM ក្រុង​) បង្ក​ឱ្យ​មាន​ការយល់​ច្រឡំ​ថា​ជា​គណនី​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដូច្នេះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការបដិសេធ និង​ច្រានចោល​ទាំងស្រុង​នូវ​គណនី​ខាងលើនេះ ពុំ​មាន​ពាក់ព័ន្ធ​ជាមួយ អង្គភាព​យើងខ្ញុំ​នោះទេ និង​សូម​សាធារណ​ជន​ទាំង​អស់ កុំ​មាន​ការ​ភ័ន្តច្រលំ ឬ​ចាញ់កល​ល្បិច​របស់​ជន​ខិលខូច​ទាំងនោះ​ដោយ​ប្រកា​ណាមួយ​ឲ្យសោះ​។

​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ហេតុការណ៍​ត្រូវការ​អន្តរាគមន៍​បន្ទា​ន់ ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បងប្អូន​ហៅ​ទូរស័ព្ទ​មក​កាន់​លេខ 1291 ឬ អាចទាក់ទង​មក​តាម​បណ្តាញ Telegram, WhatsApp របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ 031 5555 669 ឬ​ឆាត​មកកាន់​ផេក​ហ្វេស​ប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie​។​សូម​អរគុណ​!!!

​ឆែ​ន​នែ​ល​(Channel) ផ្លូវការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ចុច ៖ https://t.me/grkpp
#PhnomPenhGRK

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com