ទាន់ហេតុការណ៍
0

ក្រុមចោរឆក់​វ័យក្មេង​០៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

ក្រុមចោរឆក់​វ័យក្មេង​០៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

ក្រុមចោរឆក់ ដែល​ទើបតែ​ពេញវ័យ ០៣​នាក់ ក្នុងចំណោម​បក្ខពួក​០៧​នាក់ រួមមាន​៖ ១.​ឈ្មោះ ផាត មករា (​ហៅ​អា​ពេជ្រ​) អាយុ​១៨​ឆ្នាំ​, ២.​ឈ្មោះ ពេជ្រ សីហា អាយុ​១៨​ឆ្នាំ​, ៣.​ឈ្មោះ សំ វិសាល (​ហៅ​សាន់​) អាយុ​១៨​ឆ្នាំ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​យ៉ាងសកម្ម ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​, ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ខណៈ​ពួកគេ​រៀប​គម្រោង​ចេញ​ឆក់​ទូរស័ព្ទ និង​កាបូប ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​។​

​តាម​ចម្លើយសារភាព​របស់ ជនសង្ស័យ​ទាំង​០៣​នាក់ បានឲ្យ​ដឹង​ដូចៗ​គ្នា​ថា កន្លង​មក​ពួក​ខ្លួន​រួម​ជាមួយ​បក្ខពួក ០៤​នាក់​ផ្សេង​ទៀត មានឈ្មោះ អាចូ​វ​, អា​ចាក់​ជ្រូក​, អា​ឆាយ និង អា​ស៊ុយ​ទ្រី ធ្លាប់បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ និង​កាបូប​ជាច្រើន​ដង​មក​ហើយ ទាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ រួមមាន​ដូចជា​៖ ឆក់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័ន្ត​, ឆក់​នៅ​ចំណុច​មុខ​ក្លោងទ្វារ​បុរី​សែន​មនោ​រម្យ​, ឆក់​នៅ​ចំណុច​ផ្សារ​បែក​ចាន ខេត្ត​កណ្តាល​, ឆក់​នៅ​ចំណុច​ផ្សារ​ថ្នល់ទទឹង ខេត្ត​កំពង់ស្ពឺ​, ឆក់​នៅ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ភូមិសាស្ត្រ​ខេត្ដ​កណ្តាល​, ឆក់​នៅ​ចំណុច​មុខ​ព្រលានយន្តហោះ​អន្តជាតិ​ភ្នំពេញ​, ឆក់​នៅ​ចំណុច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​, ឆក់​នៅ​ចំណុច​ភ្នំ​បាសិត ភូមិសាស្ត្រ​ខេត្ត​កណ្តាល​, ឆក់​នៅ​ចំណុច​ជិត​ស្ពាន​ស្ទឹងមានជ័យ​, ឆក់​នៅ​ចំណុច​ផ្សារ​ដើម​គរ​, ឆក់​នៅ​ចំណុច​មហាវិថី​ឈ្នះៗ​, ឆក់​នៅ​ចំណុច​ផ្សារ​ឈូក​មាស​, ឆក់​នៅ​ចំណុច​ផ្លូវវេង​ស្រេង​, ឆក់​នៅ​ចំណុច​ទីរួមស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល​, និង​ចុងក្រោយ​នេះ កំពុង​នាំ​គ្នា​រៀបចំ​ចេញ​ឆក់​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​តែម្តង​។ មុនពេល​ចេញ​ឆក់​ម្ដងៗ ពួក​ខ្លួន​តែងតែ​ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់​សារធាតុ​ញៀន​ជា​មុន​ទើប​ចេញ​ធ្វើ​សកម្មភាព​។ តាម​ការទទួល​ព័ត៌មាន ក៏​នៅ​មាន​ទីតាំង​ជាច្រើន​ផ្សេង​ទៀត ដែល​ក្រុម​ទាំងនេះ​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​០៤​នាក់​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com