ទាន់ហេតុការណ៍
0

​សែ​ល​កាត​នឹង​ប្រារព្ធ​កម្មវិធី Super Data Race នៅ​ខេត្ត​ស្វាយរៀង​បន្ទាប់​ពី​ឈ្នះ​រង្វាន់​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រចាំឆ្នាំ​នា​ពេល​ថ្មីៗ​នេះ​

​សែ​ល​កាត​នឹង​ប្រារព្ធ​កម្មវិធី Super Data Race នៅ​ខេត្ត​ស្វាយរៀង​បន្ទាប់​ពី​ឈ្នះ​រង្វាន់​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រចាំឆ្នាំ​នា​ពេល​ថ្មីៗ​នេះ​

​ភ្នំពេញ ៖ សែ​ល​កាត​បាន​ប្រកាស​ថា​ទីតាំង​សម្រាប់​ការ​ប្រារព្ធ​កម្មវិធី​ប្រកួត Super Data Race លើក​ទី​7​ខ្លួន នឹង​ធ្វើឡើង​នៅក្នុង​វិទ្យាល័យ​ស្វាយរៀង​នៅ​ថ្ងៃ​ទី​អាទិត្យ​ទី​២៤​ខែវិច្ឆិកា​ចាប់ពី​ម៉ោង​៤​រសៀល​តទៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​យុវជន​យុវនារី​រាប់រយ​នាក់​បាន​ធ្វើ​ការចុះ​ឈ្មោះ​ចូល​ក្នុង​កម្ម​វី​ធី​នេះ​ដែល​ត្រូវបាន​រៀបចំ​ដើម្បី​បង្ហាញ​ថា​បណ្តាញ 4G LTE របស់​ប្រព័ន្ធ​សែ​ល​កាត​គឺជា​បណ្តាញ​អ៊ី​ន​ធើ​ណេត​ដ៏​លឿនក៏​ដូច​ជា​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​ឈ្នះ​រង្វាន់​ពិសេសៗ​ជាច្រើន​ផងដែរ​។​

​មិន​ខុស​ពី​កម្ម​វី​ធី​ប្រកួត​របស់​សែ​ល​កាត​ដែល​បាន​រៀបចំ​កន្លងមក​នោះ​ទេ​កម្ម​វី​ធី​ប្រកួត​លើក​នេះ​នឹង​បញ្ចប់ទៅ ដោយ​មាន​ការប្រគ៉ំ​តន្ត្រី​ពិសេស​ខ្នាតតូច ដែល​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី អ្នកនិពន្ធ​បទ​ចម្រៀង​លោកថេ​ណា (Tena) និង​តារា​តំណាង​របស់​សែ​ល​កាត​គឺ កញ្ញា រ៉េត​ស៊ូ​ហ្សា​ណា​ក៏​ដូច​ជា​តារា​អ៊ី​ន​ធើ​ណេត (NetIdols) ដូចជា​លោក រ៉េ​ន​នី​ដា​រា (RainieDara) និង​លោក​ប៊ុន​ឡេង (Bunleng)​។​

​ជាមួយនឹង​សន្ទុះ​នៃ​ការចុះឈ្មោះ​ចូលរួម​បច្ចុប្បន្ននេះ​សែ​ល​កាត​រំពឹង​ថា​កម្មវិធី Super Data Race លើក​នេះ​នឹង​ទទួលបាន​អ្នកចូលរួម​ច្រើន​ជាង​កម្មវិធី​លើក​មុន​ដែល​ធ្វើឡើង​នៅក្នុង​ខេត្ត​កំពង់ចាម​ទៅទៀត​។

​រង្វាន់​សម្រាប់​អ្នកឈ្នះ​មានដូចជា​ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod​និង​ឈ្នះ​កាត​កោស​សែ​ល​កាត​ដែល​មាន​ទឹកប្រាក់ ១០០​ដុល្លារ​។​

​កម្មវិធី​ជំនួប​តារា​ពិសេស​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​២៤​ខែវិច្ឆិកា​ចាប់ពី​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ហាង Coffee Today ក្នុង​ក្រុង​ស្វាយរៀង​ដែល​ក្នុង​អំឡុងពេល​នោះ​អ្នកគាំទ្រ​នឹង​មាន​ឱកាស​ថតរូប​selfies​ជាមួយ លោកថេ​ណា​និង​កញ្ញា​រ៉េត​សូ​ហ្សា​ណា​លោក រ៉េ​ន​នី​ដា​រា​និង​លោក​ប៊ុន​ឡេង​។ ក្នុងពេល​ជាមួយគ្នា​នេះ​សែ​ល​កាត​នឹង​ធ្វើ​ការចែក​អាវយឺត​មួយចំនួន​ដែល​មាន​ហត្ថលេខា​របស់​ពួកគាត់​ផងដែរ​។​

​លោក​អៀន​វ៉ាត់សុន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុ​ន​សែល​កាត​មានប្រសាសន៍ថា​៖ “Super Data Race ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ពី​ស្រទាប់​យុវជន​ដោយសារ​យើង​ប្រារព្ធ​កម្មវិធី​នេះ​នៅតាម​ខេត្ត​ផ្សេងៗ​នៅ​កម្ពុជា​។​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ដែល​ធ្វើឲ្យ​ទទួល​បាន​អ្នកគាំទ្រ​និង​ការចូលរួម​ជា​ច្រើន​នៅក្នុង​កម្មវិធី​រាល់​លើក​”​។​

​លោក អៀន​វ៉ាត់សុន​បាន​បន្ថែមទៀតថា​៖ “​កម្មវិធី Super Data Race នេះ​គឺជា​យុទ្ធសាស្ត្រ​របស់​សែ​ល​កាត​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យបាន​ស្គាល់​ពី​បណ្តាញ 4G LTE​របស់​សែ​ល​កាត​ដែល​ជា​បណ្តាញ​អ៊ី​ន​ធើ​ណេត​លឿន​បំផុត​នៅ​កម្ពុជា​។​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​រៀបចំ​កម្មវិធី​នេះ​នៅ​ខេត្ត​ស្វាយរៀង​ហើយ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ស្វាយរៀង​ទាំងអស់គ្នា​។​យើង​ជឿជាក់ថា​ពួកគាត់​ក៏​រីករាយ​ដូច​សែ​ល​កាត ក្នុង​ការ​ដែល​សាលា​របស់​គាត់​ត្រូវបាន​ជ្រើសរើស​សម្រាប់​រៀបចំ​កម្មវិធី​នេះ​។​

​ដើម្បី​ចូលរួម​កម្មវិធី​នេះ​អ្នកចូលរួម​ត្រូវ​ទាញ​យក​កម្មវិធី Super Data Race ពី Google Play ឬក៏ iOS App​។ បន្ទាប់​មក​បេក្ខជន​ទាំងអស់​ត្រូវ​ចុះឈ្មោះ​ជាមួយ​លេខ​ទូរស័ព្ទ​របស់​ប្រព័ន្ធ​សែ​ល​កាត​ហើយ​ចុង​ក្រោយ​ទៅ​យក​សម្ភារៈ​ប្រកួត​នៅ​ស្តង់​សែ​ល​កាត​នៅ​ក្នុង​វិទ្យាល័យ​ស្វាយរៀង​។​

​សែ​ល​កាត​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​អញ្ជើញ​មក​ដល់​ទីតាំង​ប្រកួត​ឲ្យបាន​មុន​គេ​ដើម្បី​ធ្វើ​ការចុះ​ឈ្មោះ​និង​យក​សម្ភារៈ​សម្រាប់​ការប្រកួត​មុនពេល​ដែល​កម្មវិធី​ចាប់ផ្តើម​។ កញ្ញា វ៉ាត

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com