ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​នា​ល្ងាច ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេ​ពេញ បាន​រៀបចំ​ពិធី​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​បំពេញ​ភារកិច្ច​យ៉ាង​ហត់​នឿយ ពេញ​មួយ​ឆ្នាំ​កន្លងមក និង​ជា​ការ​បង្កលក្ខណៈ​ឲ្យ​កងកម្លាំង បាន​ចូលរួម​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជា​មុន ដើម្បី​ទុក​ពេលវេលា ការពារ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ជាក់ស្តែង​មកដល់ ដែល​នៅក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​យ៉ាងច្រើន​កុះករ ពី​សំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ដែល​តែងតែ​ស្រលាញ់​គាំទ្រ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

​ព្រម​ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​មូលមតិ​គ្នា​ជាមួយ​អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូ​កនា​ទសវត្ស​ឆ្នាំ​១៩៨០ គោរព​អញ្ជើញ អតីត​លោកគ្រូ​អ្នកគ្រូ​សាលា​បាក់​ទូក​ធ្លាប់​បង្រៀន​ជំនាន់​ពួកខ្លួន ដែល​នៅ​មាន​វត្តមាន ចំនួន​៤០​នាក់ មក​ចូលរួម​ជួបជុំ ពិសារ​អាហារ​រួមគ្នា និង​រៀបចំ​អំណោយ​ជូន​ដល់​ពួកគាត់​ទាំង​៤០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​, ទឹកក្រូច​ដប ០១​កេស​, ទឹកដោះគោ​បឺត ០១​កេស រួម​ទាំង​ថ្នាំពេទ្យ​០១​ឈុត ។ កាយវិកា​ប្រកបដោយ​គុណធម៌​ចំពោះ​អតីត លោកគ្រូ​អ្នកគ្រូ នា​ឱកាស​នេះ គឺ​ក្រុម​អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក ផ្តួចផ្តើម​ប្រមូលផ្តុំ​គ្នា​ឡើង ដោយ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៤​មក និង​តែងតែ​បំពេញ​សកម្មភាព​មនុស្សធម៌​រួមគ្នា កសាង​សមិទ្ធិផល​នានា​ក្នុង​សាលា​បាក់​ទូក​រួមគ្នា និង​ជា​ពិសេស គឺ​តែងតែ​រួម​សាមគ្គី ចែករំលែក ធនធាន​ជួយ​គ្នា គ្រប់​ពេល​ដែល អតីត​លោកគ្រូ​អ្នកគ្រូ និង​មិត្ត​ក្នុង​ក្រុម ជួប​ការលំបាក ស្រប​តាម​ពាក្យស្លោក​ប្រចាំ​ក្រុម ដែល​បង្កើត​ឡើង​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​”៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com