ទាន់ហេតុការណ៍
0

ឯក​ឧត្តម រ័ត្ន ស្រ៊ាង អបអរសាទរ​លទ្ធផល​បោះឆ្នោត ក្នុង​សង្កាត់​ព្រែកកំពឹស​!

ឯក​ឧត្តម រ័ត្ន ស្រ៊ាង អបអរសាទរ​លទ្ធផល​បោះឆ្នោត ក្នុង​សង្កាត់​ព្រែកកំពឹស​!

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ០២-០៧-២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ និង​អមដំណើរ​ដោយ​មន្ត្រី​ក្រុមការងារ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ ប្រធាន អនុប្រធាន​សាខា​បក្ស​ភូមិ ក្រុម​ការងារ​យុវជន សកម្មជន​ក្នុង​សង្កាត់​ព្រែក​កំពឹស ដែល​មាន​វត្តមាន​ចូលរួម ចំនួន​៩៧​នាក់​។

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នាពេលនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដណ្តើម​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​មេឃុំ​-​ចៅសង្កាត់​នា​ពេល​កន្លង​មក​ទទួល​បាន​អសនៈ​១០០% ។ ជាមួយគ្នា​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​ប្រគល់​ថវិកា រួមជាមួយ ស្រា​បៀរ​និង​ភេសជ្ជៈ​ចម្រុះ ឧ​ត្ថ​ម្ភ​ជូន​ដល់​សាខា​បក្ស​ភូមិ​ទាំងអស់​ដើម្បី​រៀបចំ​ពិធីជប់លៀង​ពិសារ​អាហារ​សាមគ្គី​តាម​ភូមិ​នី​មួយៗ ជា​ការអបអរសាទរ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com