ទាន់ហេតុការណ៍
0

អតីត​គ្រូ​សីលធម៌​ម្នាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៃ​សាលា​បាក់​ទូក ចូល​សម្រាក​ពេទ្យ ទទួលបាន​ការលើកទឹកចិត្ត​ពី​អតីត​កូនសិស្ស និង​អតីត​មិត្ត​រួម​អាជីព​សាលា​បាក់​ទូក​ជាមួយគ្នា​!

អតីត​គ្រូ​សីលធម៌​ម្នាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៃ​សាលា​បាក់​ទូក ចូល​សម្រាក​ពេទ្យ ទទួលបាន​ការលើកទឹកចិត្ត​ពី​អតីត​កូនសិស្ស និង​អតីត​មិត្ត​រួម​អាជីព​សាលា​បាក់​ទូក​ជាមួយគ្នា​!

(​ភ្នំពេញ​) ៖ ពាក្យចាស់​លោក​ពោល​ថា ផឹកទឹក​នឹក​ដល់​ប្រភព ជ្រក​ម្លប់​នឹក​ដល់​អ្នក​ដាំ តែងតែ​បាន​ឃើញ អតីត​សិស្ស​សាលា​បាក់​ទូក​មួយ​ក្រុម ឋិត​ក្នុង​វ័យ​បច្ឆិម នាំមុខ​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ជាប់​ជាប្រចាំ តាមរយៈ​ការប្រមូលផ្តុំ​គ្នា បំពេញ​នូវ​កត្តញ្ញូតាធម៌ និង​គុណធម៌ ចំពោះ​អតីត​លោកគ្រូ​អ្នកគ្រូ ដែល​បាន​ចូលនិវត្តន៍​ឋិត​ក្នុងស្ថានភាព​ចាស់ជរា ក្រោម​ពាក្យស្លោក​ដែល​បង្កើត​រួមគ្នា​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​”​។​

​នា​រសៀល ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២៤ អតីត​សិស្ស​សាលា​បាក់​ទូក​នា​ទសវត្ស​ឆ្នាំ​១៩៨០ មួយ​ក្រុម​ខាងលើ​នេះ រួម​ជាមួយ​អតីត​លោកគ្រូ​អ្នកគ្រូ សរុប​ប្រមាណ​ជា ៤០​នាក់ បាន​នាំយក​ថវិកា​សាមគ្គី​ចំនួន ៥​លាន​រៀល ភេសជ្ជៈ​ចម្រុះ ៨​កេស និង ផ្លែឈើ​២​កន្ត្រក ចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​លោកគ្រូ ស្រេង ផល្លា អតីត​គ្រូ​ជើងចាស់​ឯកទេស​សីលធម៌ ប្រចាំ​សាលា​បាក់​ទូក​តាំងពី​អំឡុង​ឆ្នាំ​១៩៨០ បច្ចុប្បន្ន​មាន​ជំងឺ​ប្រចាំកាយ កំពុង​សម្រាក​ព្យាបាល ដោយ​វះកាត់​នៅ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ​។​

​បន្ទាប់​ពី​បញ្ចប់​កម្មវិធី​សួរសុខទុក្ខ​លោកគ្រូ ស្រេង ផល្លា អតីត​មិត្ត​រួម​ជំនាន់​ឆ្នាំ​១៩៨០ រួម​ជាមួយ​អតីត​លោកគ្រូ​អ្នកគ្រូ នៃ​សាលា​បាក់​ទូក បាន​ជួបជុំគ្នា ពិសារ​អាហារ​សាមគ្គី ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​មនោសញ្ចេតនា​ស្និទ្ធស្នាល​។​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com