ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​វេន​កាន់​បិណ្ឌ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​វេន​កាន់​បិណ្ឌ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​ដឹកនាំ​ក្រុមការងារ និង​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក ជុំ ឈាង ប្រធាន​គណៈបក្ស​សង្កាត់ និង​លោក លោកស្រី​ក្នុង​ជួរ​គណ​:​កម្មា​ធិ​ការប​ក្ស​សង្កាត់ ប្រធាន អនុប្រធាន​គណៈ​សាខា​ភូមិ ព្រមទាំង​យុវជន​សង្កាត់ បាន​នាំយក​បច្ច័យ និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​វេន​កាន់បិណ្ឌ​របស់​ពុទ្ធ​បរិស័ទ្ធ នៅ​វត្ត​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស​គឺ វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី (​ហៅ​វត្ត​គោក​រលួស​) ព្រម​ជាមួយ​គ្នា​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​មាន​សទ្ធា​បន្ថែម​ជូន​ថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និង​កងកម្លាំង​ការពារ​សណ្តាប់ធ្នាប់ ព្រមទាំង​យុវជន យុវនារី កុមារា កុមារី ដែល​បាន​មក​ចូលរួម​នៅ​ទីនោះ​ផងដែរ​។

​បន្ទាប់​ពី​បញ្ចប់​កម្មវិធី​បុណ្យ ឯកឧត្តម រ័ត្ន ស្រា៑​ង ក៏​បាន​ចុះ​ត្រួតពិនិត្យ​កំណាត់​ផ្លូវ​ពី វត្ត​កែវ​មុនី ឆ្ពោះ​ទៅ​ព្រំប្រទល់​រវាង​សង្កាត់​ព្រែក​កំពឹស និង​ឃុំ​តា​បែ​ស ខេត្ត​កណ្តាល ដែល​មាន​ប្រវែង​១,៦០០​ម៉ែត្រ ត្រូវ​រង​ការខូចខាត​ដោយសារ​ទឹក​ហូរ​ច្រោះ​ដាច់​ជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​មាន​ទឹក​ដក់​ជ្រៅ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ដោយ ឯកឧត្តម បាន​សម្រេច​ដោះស្រាយ​ជួសជុល​ផ្លូវ​ដែល​ខូចខាត ដោយ​ណែនាំ​ឱ្យ​ក្រុមការងារ​ចាត់ចែង​ដឹក​កំទេច​ថ្ម​មក​ចាក់​បំពេញ កៀរ​កិន​ពង្រាប​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​បាន​ធ្វើដំណើ​រ​ដោយ​សុវត្ថិភាព​ឡើងវិញ​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com