ទាន់ហេតុការណ៍
0

ក្រុម​កាប់​ប្លន់​យក​ម៉ូតូ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ០៦​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​!

ក្រុម​កាប់​ប្លន់​យក​ម៉ូតូ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ០៦​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​!

នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​ដេញ​កាប់​ប្លន់​យក​ម៉ូតូ ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ នៅ​ចំណុច​ផ្លូវ​៥៥៥ ស្ថិតក្នុង​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ក្នុង​ប្រតិបត្តិការ​នេះ អាវុធហត្ថ បាន​ចាប់យក​វត្ថុតាង រួមមាន ម៉ូតូ​ចំនួន​០៤​គ្រឿង និង​ដាវ ចំនួន​១​ដើម​។​

ជនសង្ស័យ​ទាំង​០៦​នាក់ មានឈ្មោះ ៖
-​ទី​០១​ឈ្មោះ ហេង បូ​ណាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ដឹក​ឥ​វ៉ាន់ ស្នាក់នៅ​ភូមិ ទឹកថ្លា សង្កាត់​ទឹកថ្លា​។
-​ទី​០២​ឈ្មោះ ទឹម ដា​វីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
-​ទី​០៣​ឈ្មោះ ឃុន ហេង ប៊ុនធឿន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា​។
-​ទី​០៤​ឈ្មោះ កេង សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
-​ទី​០៥​ឈ្មោះ សាំង គីមងី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជាងមាស ស្នាក់នៅ​ភូមិ វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់​។
-​ទី​០៦​ឈ្មោះ ម៉ី រដ្ឋា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ ប​ប្រក់​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

 

​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​យប់ ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក Dream C125 ពណ៌​ខ្មៅ សេរី ២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IJ 1047 មក​ពី​ហូប​អី លុះ​មកដល់​មុខ​ផ្ទះ​ជួល ស្រាប់តែ​មាន​ជន​សង្សយ័​០១​ក្រុម មាន​គ្នា​០៨​នាក់ មធ្យោបាយ​ម៉ូតូ ០៤​គ្រឿង ប្រដាប់​ដោយ​ដាវ​០១​ដើម បានធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​រួច រត់គេចខ្លួន​បាត់អស់​។

បន្ទាប់ពី​កើតហេតុ​ កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ចុះ​ទៅ​ដល់​ទីតាំង ធ្វើការ​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង ១៣​និង​០០​នាទី ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រួច​ក៏​បន្ត​ឃាត់ខ្លួន​បាន​ចំនួន​០២​នាក់​ទៀត​នៅ​ចំណុច​ផ្សារ​ទំនើប​អ៊ី​អន​២​។ រីឯ​បក្ខពួក​០២​នាក់​ដែល​រត់គេចខ្លួន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com