ទាន់ហេតុការណ៍
0

​ឧត្តមសេនីយ៍ត្រី សៀ ទីន ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គម្រោង​វាយប្រហារ​ដោយ​ដ្រូ​ន ចូល​ភូមិគ្រឹះ​របស់​សម្តេច​តេជោ ហ៊ុន សែន​

​ឧត្តមសេនីយ៍ត្រី សៀ ទីន ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គម្រោង​វាយប្រហារ​ដោយ​ដ្រូ​ន ចូល​ភូមិគ្រឹះ​របស់​សម្តេច​តេជោ ហ៊ុន សែន​

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​មន្ត្រីក្រោមឱវាទ បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គម្រោង​វាយប្រហារ​ដោយ​ដ្រូ​ន ចូល​ភូមិគ្រឹះ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។​

​គម្រោង​ផែនការ​នេះ គឺជា​អំពើ​ភេរវកម្ម​ប៉ុនប៉ង​សម្លាប់​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ ដើម្បី​ទាញ​កម្ពុជា ឲ្យ​ធ្លាក់​ទៅក្នុង​ភាពវឹកវរ​សង្គម​សង្គ្រាម​សាជាថ្មី​។​

​យើងខ្ញុំ​សូម​ប្រកាស​ថ្កោលទោស ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​ទាំងឡាយ ដែល​ជា​អំពើ​ភេរវកម្ម ដែល​បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។​

​សូមជម្រាបថា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ទម្លាយ​សំឡេង ដែល​ក្រុម​ជ្រុលនិយម​បានរៀបចំ​ផែនការ​ភេរវកម្ម ប៉ុនប៉ង​ធ្វើឃាត​លើ​សម្តេច និង​គ្រួសារ តាមរយៈ​ការ​វាយ​តាមដ្រូន ចូល​ភូមិគ្រឹះ​របស់​សម្តេច​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ចែករំលែក​នូវ​ព័ត៌មាន​តូច​មួយ នៃ​ផែនការ​ភេ​វ​កម្ម​ដែល​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបខ្ញុំ និង​គ្រួសារ​ខ្ញុំ​។ យើង​ដឹង​មេ​ធំ​របស់​គេ​ជា​អ្នក​ណា ហើយ​នៅ​ទីណា​? តែ​យើង​មិន​ទាន់​បញ្ចេញ​នៅពេលនេះ​ទេ ព្រោះ​យើង​ត្រូវ​កំចាត់​ពួក​ជ្រុលនិយម និង​ហិង្សានិយម​ឲ្យអស់​សិន​។ តើ​ប្រទេស​ដែល​អួតខ្លួន​ថា​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធមនុស្ស គាំទ្រ​អំពើ​បែបនេះ និង​ឲ្យ​ជន​ទាំងនេះ ស្នាក់នៅ​ក្នុង​ប្រទេស​ខ្លួន​ឬទេ​?»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា «​យើង​រង់ចាំ​មើល​បណ្តា​បក្សនយោបាយ និង​អ្នកនយោបាយ​ណាខ្លះ ដែល​ចេញ​មុខ​ថ្កោលទោស ឬ​នៅ​ស្ងៀម ឬ​គាំទ្រ​ចំពោះ​ទង្វើ​បែបនេះ​?​។ ខ្ញុំ​សូម​ប្រកាសថា ខ្ញុំ​នឹង​កំចាត់​ចោល​អ្នក​ណាក៏ដោយ​ដែល​ចង់​សម្លាប់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​សូម​ជូន​នូវ​សារ​សំឡេង​២ ដែល​ទី​១ មុន​ខ្ញុំ​ប្រកាស​នៅ​ខេត្ត​កណ្តាល និង​ទី​២ គឺ​ក្រោយ​ខ្ញុំ​ប្រកាស គឺ​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ម្សិលមិញ​»៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com