ទាន់ហេតុការណ៍
0

អ៊ំស្រី​មេម៉ាយ​ម្នាក់ ចិញ្ចឹម​ចៅ​០៤​នាក់ ជួប​នូវ​បញ្ហា​ខ្វះខាត ទទួលបាន​អំណោយ​ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

អ៊ំស្រី​មេម៉ាយ​ម្នាក់ ចិញ្ចឹម​ចៅ​០៤​នាក់ ជួប​នូវ​បញ្ហា​ខ្វះខាត ទទួលបាន​អំណោយ​ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ទទួលបាន​នូវ​សេចក្តីរាយការណ៍​អំពី​គ្រួសារ​អ៊ំស្រី​ម្នាក់ ឈ្មោះ ព្រៀ​វ វណ្ណា​រុំ អាយុ​៦០​ឆ្នាំ រស់នៅ​ផ្ទះ​ជួល ក្នុង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ ដែល​ជា​ស្ត្រី​មេម៉ាយ ត្រូវបាន​កូនៗ ទម្លាក់​បន្ទុក​ឲ្យ​ចិញ្ចឹម​ចៅ​០៤​នាក់ បាន​ជួប​នូវ​បញ្ហា​ខ្វះខាត លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ប្រគល់ជូន​ដល់​អ៊ំស្រី ដល់​ផ្ទះ​ជួល​។​

​អំណោយ​ដែល​បាន​យក​ប្រគល់ជូន​ដល់ អ៊ំស្រី រួមមាន ថវិកា​ចំនួន ៥០០,០០០​រៀល​, អង្ករ​០២​កា​រ៉ុង​, មី​២​កេស​, ត្រីខ​០១​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០១​កេស​, ទឹកដោះគោ​០២​កេស​, ភេសជ្ជៈ​០១​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, ម៉ុង​០១, ភួយ​០១,​កន្សែង​០១ និង​សម្ភារៈ​ក្មេង​លេង​មួយចំនួនទៀត ជា​ការចែករំលែក ជួយ​សម្រាល​បន្ទុក​ដល់​អ៊ំស្រី​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com