ទាន់ហេតុការណ៍
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា បង្ហាញ​ពី​ការងារ​ស្នូល​សំខាន់​ចំនួន​៥ និង​ភារកិច្ច​សំខាន់​៣ របស់​កម្លាំង​កងរាជអាវុធហត្ថ

នាយ​ឧត្តមសេនីយ៍ សៅ សុខា បង្ហាញ​ពី​ការងារ​ស្នូល​សំខាន់​ចំនួន​៥ និង​ភារកិច្ច​សំខាន់​៣ របស់​កម្លាំង​កងរាជអាវុធហត្ថ

(​កំពង់ឆ្នាំង​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហាញ​ពី​ការងារ​ស្នូល​សំខាន់ៗ​ចំនួន​៥ និង​ភារកិច្ច​ចំនួន​៣ របស់​កម្លាំង​កងរាជអាវុធហត្ថ ដើម្បី​ចូលរួម​ការពារ​សន្ដិសុខ សន្ដិភាព សណ្ដាប់ធ្នាប់ និង​បង្ក្រាប​រាល់​បទល្មើស​ជូន​សង្គមជាតិ និង​ប្រជាពលរដ្ឋ​។​

​ការងារ​ស្នូល​ទាំង​៥​នោះ​រួមមាន​៖
*​ទី​១៖ យក​ការងារ​បណ្ដុះបណ្ដាល អប់រំ ធ្វើជា​មូលដ្ឋាន​ក្នុង​ការកសាង​ធនធានមនុស្ស​ក្នុង​កងរាជអាវុធហត្ថ​
*​ទី​២៖ ការបំពាក់​មធ្យោបាយ​សម្ភារ ដើម្បី​បម្រើឲ្យ​ការងារ​ហ្វឹកហ្វឺន និង​ប្រតិបត្តិការ​
*​ទី​៣៖ កសាង​ហេដ្ឋារចនាសម្ព័ន្ធ សំណង់ ជំនុំ​ជម្រក​
*​ទី​៤៖ មេបញ្ជាការ​បាន​យកចិត្តទុកដាក់​ជា​សំខាន់​ទៅលើ​ការកសាង​សាលា ព្រោះថា​បើ​គ្មាន​សាលា​ក៏​គ្មាន​ការបណ្ដុះបណ្ដាល​
*​ទី​៥៖ ផែនការ​របស់​ខ្លួន គឺ​ការចិញ្ចឹម​ថៃ​ទាំង​សុខភាព និង​ដោះស្រាយ​គោលនយោបាយ ចំពោះ​នាយ និង​ពល​អាវុធហត្ថ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​អះអាង​ថា តួនាទី និង​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ប្រមូលផ្ដុំ​សំខាន់ គឺមាន​៣ រួមមាន​៖ បង្ការ បង្ក្រាប និង​សង្គ្រោះ​។​

​ការបញ្ជាក់​នេះ​បាន​ធ្វើឡើង ពេល​នាយ​ឧត្តមសេនីយ៍ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ជំនាន់​ទី​៤៤ និង​វគ្គ​បើកបរ​រថយន្ត​ជំនាន់​ទី​៣ កាលពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ ក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់​ថា កងរាជអាវុធហត្ថ ក៏​ត្រូវ​រួមចំណែក​ជាមួយនឹង​អាជ្ញាធរ កម្លាំង​ដែល​មាន​សមត្ថកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ការពារ​នូវ​សន្ដិសុខ សន្ដិភាព សណ្ដាប់ធ្នាប់ បង្ក្រាប​នូវ​រាល់​បទល្មើស ពង្រឹង​ការអនុវត្ត​ច្បាប់ ការពារ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការពារ​សិទ្ធិមនុស្ស និង​កសាង​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ ដែល​នេះ​ជា​តួនាទី​ស្នួល​ចម្បង​របស់​កងរាជអាវុធហត្ថ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com