ទាន់ហេតុការណ៍
0

គ្រឿងញៀន​ជាង​២៦​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​!

គ្រឿងញៀន​ជាង​២៦​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​!

​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ក្រោម​ការបញ្ជា​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គ្រឿងញៀន ជាច្រើន​ប្រភេទ សរុប ២៦​គីឡូក្រាម ២​ខាំ (២៦.១៩៩៨ គីឡូក្រាម​) ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹម ឬ​ទ្ធី មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​មាន​ភស្តុតាង​កំណត់​មុខសញ្ញា​បាន​ជាក់លាក់ ឈាន​ដល់​ការបង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង​២០:៤៥​នាទី ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច ផ្ទះ​លេខ A6-1577 ផ្លូវ​បេតុង ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ គឺ ឈ្មោះ ហ៊ីម ឆេង​ហ៊ួ​រ​សុដាវី​ដ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង ឈ្មោះ ហ៊ាត រ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។

​វត្ថុតាង​ពាក់ព័ន្ធ ដែល​អាវុធហត្ថ បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ​នេះ​រួមមាន​៖ គ្រឿងញៀន​ចម្រុះ​សរុប ២៦​គីឡូក្រាម ២​ខាំ​, សារធាតុ​ផ្សំ​ជា​វត្ថុ​រាវ ចំនួន​១៥​ដប​, ជញ្ជីង​ថ្លឹង​ចំនួន​០៥, ម៉ាស៊ីន​សម្រាប់​លាយ​ថ្នាំញៀន ចំនួន​០២, ម៉ាស៊ីន​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទិច​ចំនួន​០៥ ព្រមទាំង ឧបករណ៍​វេច​ខ្ចប់​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថខ​ណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា យក​ទៅ​បន្ត ការស្រាវជ្រាវ ទៅកាន់​គោលដៅ​មួយកន្លែង​ទៀត នៅក្នុង​អឹផាត​មិន​មួយ ស្ថិតក្នុង​ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយ​ឆែក​ឃើញ​សារធាតុ​ផ្សំ កាកសំណល់​គ្រឿងញៀន ឧបករណ៍​សម្រាប់​លាយ និង​កែច្នៃ​គ្រឿងញៀន​មួយចំនួនទៀត​។

​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ទាប់ពី​បានបញ្ចប់​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com