ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជន​ជាតិចិន ០១​នាក់ រួម​ជាមួយ​គ្រឿងញៀន ១.៥ គីឡូក្រាម បញ្ជូនទៅ​តុលាការ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជន​ជាតិចិន ០១​នាក់ រួម​ជាមួយ​គ្រឿងញៀន ១.៥ គីឡូក្រាម បញ្ជូនទៅ​តុលាការ​!

​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ក្រោម​ការបញ្ជា​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ប្រឹងប្រែង​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ ជាក់ស្តែង​បន្ទាប់ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ការបង្ក្រាប​គ្រឿង​ញៀន​ជាង​២៦​គីឡូក្រាម​រួចមក កម្លាំង​ជំនាញ នៃ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​បាន​គ្រឿងញៀន​១.៥ គីឡូក្រាម (១.៥១៨៨ គីឡូក្រាម​) បន្ថែមទៀត នៅ​ចំណុច ផ្លូវ​បេតុង ក្នុង​កោះ​ពេជ្រ ភូមិ​១៥ សង្កាត់​ទន្កេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១៨:៣០​នាទី ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២២ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ០១​នាក់ ឈ្មោះ ឈឹង អា​ទ្បាង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ដោយផ្ទាល់​។​

​ក្រោយពេល​ឃាត់ខ្លួន​បាន​យក​មក​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ខាងលើ បាន​សារភាព​ថា គ្រឿងញៀន​ទាំងអស់ ជា​របស់​រូបគេ ពិតប្រាកដ​មែន ទុក​សម្រាប់​ជួញដូរ ចែកចាយ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com