ទាន់ហេតុការណ៍
0

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​នគរបាល​ខេត្ត​កណ្តាល​

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​នគរបាល​ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល ៖ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ត្រូវ​បាន​ឡើងកាន់​ជា ស្នងការ​នគ​បាល​ខេត្ត ជំនួស លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ អតីតៈ​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ទៅ​បម្រើ​ការងារ ជា​នាយករង មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល បាន​វាយ​តម្លាំ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែ​ង របស់​ថ្នាក់ដឹកនាំ ស្នងការ​នគ​បាល​ខេត្ត និង​កងកម្លាំង​ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ពុះពារ​រាល់​ការលំបាក​ក្នុង​ការបំពេញ​ភារកិច្ច អោយ​សម្រេចបាន​ជោគជ័យ និង​ស្នាដៃ​ដ៏​ធំធេង ជូន​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក្នុង​ការលើក​កំពស់ សន្តិសុខ សុ​វត្តិភាព របៀបរៀបរយ ទប់ស្កាត់ និង​កាត់បន្ថយ​បទល្មើស និង​ចូលរួម​កាត់​ប​ន្ថ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច សូម​ចូលរួម ថែរក្សា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ អោយបាន​គង់វង្ស ព្រោះ​មាន​សន្តិភាព​ទើប​មាន​អ្វីៗ​ទាំងអស់​។ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ អំពាវ​នា​បែបនេះ ក្នុងឱកាស​ឯកឧត្ដម អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២០ ដែល​បាន​ប្រារព្វ​ធ្វើឡើង​នៅ​សាលាខេត្ត​កណ្ដាល​។​

​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បន្តថា ការថែរក្សា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ មិនមែន​ជា​កតព្វកិច្ច អនុវត្ត​របស់​កម្លាំង​នគ​បាល​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​ត្រូវ​រួម​គ្នា​ពង្រឹង​សន្តិភាព ស្ថេរភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់ ធានា​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​មាន​សេចក្ដីសុខ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​ផ្ដាំផ្ញើ​ដល់​លោក​ស្នងការ ទើប​ឡើង​តំណែង​ថ្មី ត្រូវ​ធ្វើ​ការងារ​ឲ្យបាន​ល្អ​ប្រសើរ​បំផុត មាន​កិច្ចសហការ​គ្នា​ល្អ បំរើ​ប្រជាពលរដ្ឋ ថែរក្សា​សុខសន្តិភាព សុខ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ អនុវត្តន៍​ឲ្យបាន​ល្អ​ប្រសើរ នូវ​គោលនយោបាយ​ភូមិ​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ពិសេស​គឺ​បំរើសេវា​នានា ដល់​ពលរដ្ឋ​ដោយ​សេចក្ដី​រីករាយ​យកចិត្តទុកដាក់ និង​ជួយ​អស់ពី​ចិត្ត​អស់​ពី​ថ្លើម​។​

​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​សង្កត់ធ្ងន់ថា «​សូម​កុំ​យក​តួនាទី ទៅ​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក ព្រោះ​តួនាទី​ទាំងអស់ ដែល​ថ្នាក់លើ​ផ្ដល់ជូន គឺ​ដើម្បី​បំរើ​ប្រជាពលរដ្ឋ និង​ការពារ​ប្រទេសជាតិ បើ​សិន​បាន​តួនាទី​ហើយ បែរ​ជា​ទៅ​ធ្វើ​ខុស​ពី​គោលបំណង​ធំ សូម​កុំ​ធ្វើ​អី​ល្អ​ជាង​»​។​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com