ទាន់ហេតុការណ៍
0

ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រាំកក់​ខេត្តតាកែវ នឹង​ទទួលបាន​ផ្លូវលំ​ជនបទ​ប្រមាណ​ជាង ១៣ គីឡូម៉ែត្រ​

ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រាំកក់​ខេត្តតាកែវ នឹង​ទទួលបាន​ផ្លូវលំ​ជនបទ​ប្រមាណ​ជាង ១៣ គីឡូម៉ែត្រ​

តាកែវ ៖ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវលំ​ជនបទ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍ជនបទ និង​គាំទ្រ​កសិករ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​លោក​ម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​វត្តមាន​គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍ជនបទ និង​គាំទ្រ​កសិករ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ការស្ថាបនា​ផ្លូវដី​ស​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​នៅ​ឆ្នាំ​២០២០ ស្រុក​ត្រាំកក់​នឹង​ទទួលបាន​ផ្លូវដី​ក្នុង​ភូមិ​ស​ប្រមាណ ជាង ១៣​គីឡូម៉ែត្រ នៅក្នុង​ឃុំ​ទាំង ៦ គឺ​ឃុំ​តា​ភេ​ម ត្រពាំង​ធំ​ខាងជើង ត្រពាំង​ក្រញូង ជាង​ទង អូរ​សារាយ និង​ឃុំ​សំរោង ។​

​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​បាន​កើតមានឡើង​ក្នុង​ខេត្ត​តាកែវ ជាពិសេស​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវជាតិ​លេខ ៣ និង​ផ្លូវជាតិ​លេខ ២ បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី ។​ក្រៅ​ពី​ទទួលបាន​ផ្លូវជាតិ សម្ដេច​តេទោ​នាយករដ្ឋមន្ដ្រីក៏​បាន​គិតគូ​អំពី​ផ្លូវលំ​ជនបទ ដែល​ផ្លូវ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ត​ភ្ជាប់​ពី​ភូមិំ​យួយ​ទៅ​ភូមិ​មួយទៀត​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ជាប្រចាំ​។​

​លោក បាន​បន្តថា គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ ជា​គម្រោង​ដែល​ទទួល​ហិរញ្ញប្បទាន​ផ្ទាល់​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើឡើង​តាមរយៈ​ផ្ដល់​ឱកាស​ការងារ​រយៈ​កម្មវិធី​សាច់ប្រាក់​ពលកម្ម​ដែល​ជួយ​ដោះស្រាយ​ជីវភាព​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​កម្មករ កម្ម​កា​នី ដែល​ត្រូវបាន​ព្យួរ​ការងារ​តាម​រោងចក្រ​ដោយសារ​តែ​រង​ផលប៉ះពាល់​ជំងឺ​កូវី​ដ ១៩ ។​ការងារ​ពលកម្ម​ដើម្បី​ស្ថាបនា​ផ្លូវ​ដីស ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ដើម្បីអ​ភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ភូមិ តែ​ការងារ​ពលកម្ម​នេះ​មិនមែន​ជា​ការ​កំណែន​នោះទេ ជា​ការស្ម័គ្រចិត្ត ។​ដោយឡែក​ការ​ក្រាល​ក្រួស​ក្រហម​រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​គ្រឿងចក្រ​ដើម្បី​បង្ហាប់​ប្រកបដោយ​គុណភាព​។​

​លោក​បណ្ឌិត​រដ្ឋមន្ដ្រី បាន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទទួល​បាន​ផ្លូវ​ប្រើប្រាស់​ក្នុង​ភូមិ​ផង និង​ទទួល​បាន​កម្រៃ​សម្រាប់​ទ្រទ្រង់​ជីវភាព​ផង ដោយ​តម្លៃ​ក្នុង ១​ម៉ែត្រត្រីគុណ​ទទួលបាន​ថវិកា ១២ ០០០ រៀល និង​ការដាំ​ស្មៅ​តាម​ជើងទេរ​ក្នុង​១ ម៉ែត្រការ៉េ​ទទួលបាន ៣ ០០០ រៀល ។​

​ជាមួយនេះ​លោក​បណ្ឌិត​រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល ឬ​អាល់កុល ពាក់​ម៉ាស់ និង​រក្សា​គម្លាត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ។​

​ត​មក​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​សកម្មភាព​ស្ថាបនា​ផ្លូវ​ដីស​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​សូមបញ្ជាក់​ថា គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍ជនបទ និង​គាំទ្រ​កសិករ បាន​អនុវត្ត​នៅក្នុ​ខេត្ត​គោលដៅ​ចំនួន ១៧ គឺ​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ តាកែវ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង សៀមរាប ស្វាយរៀង ឧត្ដរមានជ័យ កណ្ដាល បន្ទាយមានជ័យ កំពត ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និង​ខេត្ត​ព្រះវិហារ ៕ កញ្ញា វ៉ាត

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com