ទាន់ហេតុការណ៍
0

ក្រសួង​អភិវឌ្ឍន៍ជនបទ​រៀប​ចំ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ២០២១-២០៣០

ក្រសួង​អភិវឌ្ឍន៍ជនបទ​រៀប​ចំ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ២០២១-២០៣០

​ភ្នំពេញ ៖ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី ១ របស់​គណៈកម្មាធិការ​ដឹកនាំ​ការងារ​រៀបចំ​គោលនយោបាយ​ជាតិ​អភុវឌ្ឍន៍ជនបទ និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច ស្ដីពី ការបង្កើត​គណៈកម្មាធិកា​រ​ដឹកនាំ​ការងារ​រៀបចំ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​ជនបទ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នៅ​ទីស្ដីការក្រសួង ។ ព្រមទាំង​សេចក្ដីសម្រេច​ស្ដីពី ការបង្កើត​ក្រុម​ការងារ​រៀបចំ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ២០២១-២០៣០ ហើយ​ក្រុម​ការងារ​នេះ​ត្រូវបាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ពីរ​ផ្សេង​ទៀត​គឺ ៖
១-​ក្រុម​ការងារ​តាក់តែង​គោលនយោបាយ យុទ្ធសាស្ដ្រ ផែនការ​សកម្មភាព​សូចនាករ គោលដៅ ក្រប​ខណ្ឌ និង​យន្ដការ​ដឹកនាំ គ្រប់គ្រង តាមដាន ត្រួតពិនិត្យ វាយតម្លៃ​ការអនុវត្ត​។​

២-​ក្រុម​ការងារ​តាក់តែង​សមិទ្ធផល បញ្ហា​ប្រឈម ព័ត៌មាន ទិន្នន័យ វិធីសាស្ដ្រ យន្ដការ​គណនា និង​ប្រើប្រាស់​ធនធាន ។ គណៈកម្មាធិការ និង​ក្រុមការងារ​នេះ អាច​អញ្ជើញ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​តាម​ជំនាញ​ឲ្យចូល​រួម​ប្រជុំ​ដើម្បី​ប្រមូល​ធាតុ​ចូល​តាម​ការចាំបាច់​របស់​សាមី​ក្រសួង ។​

​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​មានប្រសាសន៍ថា​៖ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​រួមចំណែក​យ៉ាង​សកម្ម ក្នុង​សមត្ថកិច្ច​របស់​ខ្លួន ស្រប​តាម​គោលដៅ​នៃ​ចក្ខុវិស័យ​តាម​កម្មវិធី​អភិវឌ្ឍ​ជនបទ​ចម្រុះ ធ្វើឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​ថ្មីៗ​ជាច្រើន ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ជីវភាព​រស់នៅ​ដោយ​ផ្ទាល់​របស់​ប្រជាជន​ជនបទ​ប្រកប​ដោយ​បរិយាប័​ន ទាំង​ផ្នែក​សេដ្ឋកិច្ច​សង្គមកិច្ច វប្បធម៌ និង​បរិស្ថាន​។ ដើម្បី​រក្សាបាន​នូវ​និរន្ដរភាព និង របៀប​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ដែល​មាន​លក្ខណៈ​កាន់តែ​ស៊ីវីល័យ​ប្រហាក់ប្រហែល​នឹង​ទីប្រជុំជន​ដែរ​នោះ​ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​រៀបចំ​ជា​គោលនយោបាយ​ជាតិ​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ចក្ខុវិស័យ​វែងឆ្ងាយ ឆ្នាំ​២០២១-២០៣០ តាម អាណត្តិ​របស់​រាជរដ្ឋាភិបាល ។​យោង​តាម​ស្មារតី​អង្គប្រជុំ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ២០២១-២០៣០ នឹង​រៀបចំ​ឲ្យបាន​រួចរាល់​ដើម្បី​ត្រៀម​ឆ្លង​ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅ​ចុងឆ្នាំ​២០២១ ៕

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com