ទាន់ហេតុការណ៍
0

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូន​មន្ដ្រី​អាវុធហត្ថ​៥​នាក់ ចូលរួម​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​ដល់ លោក​មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌឫស្សីកែវ​

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូន​មន្ដ្រី​អាវុធហត្ថ​៥​នាក់ ចូលរួម​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​ដល់ លោក​មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌឫស្សីកែវ​

​លោក​វរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ ដែល​មាន​ជំងឺ​រលាក​ក្បាល​ឆ្អឹង​ផាល​ត្រគាក​ទាំងសងខាង​ធ្ងន់ធ្ងរ បាន​ចូល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (179) ហើយ​ត្រូវការ​អ្នកស្ម័គ្រចិត្ត បរិច្ចាគ​ឈាម ដើម្បី​ធ្វើ​ការវះកាត់​ជាបន្ទាន់​។​

​គ្រាន់តែ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០៥​នាក់ ដែល​បាន​ស្ម័គ្រចិត្ត​ទៅ​ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់ លោក​វរសេនីយ៍ត្រី ឡុញ កុសល ភ្លាមៗ​ផងដែរ​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​សូម​ថ្លែងអំណរគុណ និង​មាន​ការកោតសរសើ​រយ៉ា​ង​ខ្លាំង ដល់​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា (179) ដែល​បាន​មើលថែ​ព្យាបាល​ដល់ លោក​វរសេនីយ៍ត្រី ឡុញ កុសល ដែល​ជា​មន្ត្រីក្រោមឱវាទ ដោយ​ក្តី​អនុគ្រោះ និង​យកចិត្តទុកដាក់​បំផុត​កន្លងមកនេះ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com