ទាន់ហេតុការណ៍
0

អ្នក​ដាំចេក​ភាគ​កណ្តាល​ច្រើន​តែ​ដាំ​ចេកពងមាន់​ច្រើន​ជាង​ដាំ​ចេកណាំវ៉ា​

អ្នក​ដាំចេក​ភាគ​កណ្តាល​ច្រើន​តែ​ដាំ​ចេកពងមាន់​ច្រើន​ជាង​ដាំ​ចេកណាំវ៉ា​

​កណ្តាល​៖ ដំណាំ​ចេក​ជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​យូរអង្វែង​ដែល​ប្រជាពលរដ្ឋ​យើង​តែង​ដាំ​លក់​ក្នុង​ស្រុក​ជា​លក្ខណៈ​គ្រួសារ​។​ដោយឡែក​ចំពោះ​អ្នក​ភាគ​កណ្តាល​និយម​ដាំ​ចេកពងមាន់​ភាគច្រើន​ជាង​ដាំ​ចេកណាំវ៉ា​មក​ពី​កត្តា​ច្រើន​ដែល​ប្រជាពលរដ្ឋ​ដាំ​ប្រភេទ​ចេក​នេះ​ក៏​ដោយសារ​តែ​តម្លៃ​ទីផ្សារ​ប្រភេទ​ចេក​ទាំងពីរ​នេះ​មាន​តម្លៃ​ខុសគ្នា​ឆ្ងាយ តែ​ក៏​មាន​អ្នក​និយម​ដាំ​ចេកណាំវ៉ា​ជា​លក្ខណៈ​គ្រួសារ​ដែរ​។​

​កសិករ​ឈ្មោះ ធី រស់នៅ​ក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខៅ្ម ខេត្ត​កណ្តាល​បាន​រៀបរាប់​ពី​ការដាំ​ចេកណាំវ៉ា​ថា ចេក​ដែល​ដាំ​ទាំងនេះ​លើ​ផ្ទៃដី​ក្បាល​២០​ម៉ែត្រ បណ្តោយ​១៥០​ម៉ែត្រ ដោយ​ដាំ​ឃ្លាត​ចន្លោះ​ពីគ្នា​៣​ទៅ​៤​ម៉ែត្រ​។​

​លោក ធី បន្ត​ថា​ដំណាំ​ចេក​នេះ​ក្នុង​ខេត្ត​កណ្តាល​ដាំ​តិចតួច​តែបើ​ចេកពងមាន់​មាន​ដាំ​ច្រើន​អាស្រ័យ​ដោយសារ​តែ​ចេក​នេះ​បាន​ថ្លៃ​ខ្ពស់​ក្នុង​ទីផ្សារ ម្យ៉ាងទៀត​ចេកពងមាន់​អាច​ដាំ​តម្រូវ​ទៅ​តាម​ថ្ងៃ​ចូលឆ្នាំ​ចិន​បាន​ថ្លៃ​ណាស់​ដោយ​ក្នុង​១​ស្ទង​មានតម្លៃ​ចាប់ពី​៤​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល ម្ល៉ោះហើយ​ចេកពងមាន់​មាន​ការដាំដុះ​ច្រើន​ដោយ​ចំពោះ​ចេកណាំវ៉ា​ពុំ​សូវ​សំបូរ​ច្រើន​នាំចូល​ពី​ខេត្ត​ដទៃ​។​

​លោក ធី បន្តទៀតថា ត្បិត​តែ​ចេកណាំវ៉ា​មិន​បាន​ថ្លៃ​ក៏ដោយ​ក៏​រូប​លោក​ដាំ​បន្ត​ជិត​១០​ឆ្នាំ​មកហើយ ។ ចេកណាំវ៉ា​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដាំ​ទាំង​ស្លឹក​ទាំង​ដើម​ទាំង​ផ្លែ​ទាំង​ត្រយ៉ូងចេក​ផងដែរ ។ បច្ចុប្បន្ន​ចេកណាំវ៉ា​អាច​លក់បាន​១​ស្និត​២​ពាន់​ទៅ​៣​ពាន់​រៀល ហើយ​ចេកណាំវ៉ា​ដែល​លោក ធី​ដាំ​នេះ​អាច​លក់បាន​ក្នុង​១​អាទិត្យ​បាន​៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល ។ ចាប់តាំងពី​ដាំចេក​នេះ​មក​បាន​ធ្វើឲ្យ​ជីវភាព​គ្រួសារ​លោក ធី ធូរធារ​ច្រើន​៕

Filed in: កសិកម្ម, សេដ្ឋកិច្ច

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com