ទាន់ហេតុការណ៍
0

សិប្បកម្ម​កញ្ច្រែង​បន្ត​ប្រពៃណី​ពី​ដូនតា​

សិប្បកម្ម​កញ្ច្រែង​បន្ត​ប្រពៃណី​ពី​ដូនតា​

កំពង់ឆ្នាំង​៖ ទឹកដី​ខេត្ត​កំពង់ឆ្នាំង​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​យើង​លើ​ការ​សូន​ឆ្នាំងដី​ជា​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ហើយ​ឃុំ​ខ្លះ​ក៏​បាន​ប្រែក្លាយ​ជា​សិប្បកម្ម​ត្បាញ​កញ្ច្រែង​ពី​ឫស្សី​ដែល​មាន​ក្នុង​ស្រុក​ស្រាប់ ពី​ការងារ​ធ្វើស្រែ​ចម្ការ​។​

​សិប្បកម្ម​កញ្ច្រែង​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​ការងារ​នឹង​ទីផ្សារ​និង​បាន​ជួយ​លើកកម្ពស់​ដល់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។​

​លោក ឧត្តម ដែល​ជា​គ្រួសារ​បង្កើត​នូវ​សិប្បកម្ម​កញ្ច្រែង​នេះ​ឡើង​យូរ​ឆ្នាំ​មក​ហើយ​បន្ត​ពី​ដូនតា​មក​ម្ល៉េះ​ឋិត​ក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹង​ថា​មុខរបរ​ត្បាញ​កញ្ច្រែង​នេះ​ដោយ​យក​វត្ថុធាតុដើម​ពី​ឫស្សី​ដោយ​ក្នុងនោះ​បាន​ដាំ​ដើម​ឫស្សី​ខ្លួនឯង​ខ្លះ​និង​ទិញ​គេ​ពី​ក្រៅ​ខ្លះ​។​

​លោក ឧត្តម បន្ត​ថា​សិប្បកម្ម​កញ្ច្រែង​នេះ​ធ្វើ​ទាំង​ប្តី​ប្រពន្ធ​និង​កូន​ដោយ​ផលិត​ក្នុង​១​អាទិត្យ​បាន​ប្រមាណ​១​ឈុត​ធំ​(​ចំនួន​៣០​កញ្ច្រែង​តូច​-​ធំ​) ក្នុង​ចំនួន​ទឹកប្រាក់​១​ឈុត​ធំ​នេះ​បាន​ថ្លៃ​១៥​ម៉ឺន​រៀល​ដោយ​ឈ្មួញ​មក​យក​ដល់ផ្ទះ​នៅពេល​ដែល​ត្បាញ​រួច​។​

​លោក ឧត្តម បន្តទៀតថា ក្នុង​រយៈពេល​ជំងឺ​កូវី​ដ​១៩​រាលដាល​ជា​សកល​សិប្បកម្ម​លក់​លែង​ដាច់​ហើយ​គាត់​មាន​ការបារម្ភ​ទៅ​នឹង​ផលិតផល​កញ្ច្រែង​ដែល​ផលិត​រួចហើយ​អាច​នឹង​ត្រូវ​ខ្មូចស៊ី​ព្រោះ​មិន​បាន​ការពារ​ទុកជាមុន ។​

​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​នេះ​ភាគច្រើន​ប្រជាពលរដ្ឋ​និយម​រកស៊ី​បង្កើត​ជា​សិប្បកម្ម​សូន​ឆ្នាំងដី​ហើយ​សិប្បកម្ម​តម្បាញ​ហូល​-​ផាមួង​និង​តម្បាញ​កញ្ច្រែង​ពី​ឫស្សី​ជា​មុខរបរ​បន្តបន្ទាប់​៕

Filed in: វប្បធម៌, សេដ្ឋកិច្ច

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com