ទាន់ហេតុការណ៍
0

ស្វែងយល់​ពី​ទំពាំង​ផ្អែម​ដែល​ដាំ​ដុះ​ក្នុងស្រុក​មាន​អាយុកាល ២០​ឆ្នាំ

ស្វែងយល់​ពី​ទំពាំង​ផ្អែម​ដែល​ដាំ​ដុះ​ក្នុងស្រុក​មាន​អាយុកាល ២០​ឆ្នាំ

ភ្នំពេញ ៖ ទំពាំង​ផ្អែម​ទើបតែ​មាន​ការដាំដុះ ច្រើន​ក្នុង​ស្រុក​ដោយពេល​ថ្មីៗ​មាន​ការដាំ​ក្នុង​ខេត្តសៀមរាប​។

​យោង​តាម​ការណែនាំ​របស់​នាយកដ្ឋា​នកសិក​ម្ម នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​បានឱ្យដឹងថា ការប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ផលិតកម្ម កសិកម្ម ជា​ពិសេស​ការធ្វើ​កសិកម្ម​ដែល​ពឹងផ្អែក​ទៅលើ​ធម្មជាតិ ។ ការផ្លាស់ប្តូរ​ពេលវេលា​ដាំ​ដុះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ផលិតកម្ម​ដំណាំ​ត្រពាំង​ផ្អែម ។
​ការកើនឡើង​នូវ​សត្វល្អិត​បំផ្លាញ ជម្ងឺ ការប្រែប្រួល របប​ទឹកភ្លៀង ភ្លៀង​ធ្លាក់​មិន​ទៀងទាត់ រាំងស្ងួត ទឹកជំនន់ ធ្វើឱ្យ​ទិន្នផល​ដំណាំ​ត្រពាំង​ផ្អែម​មាន​ការធ្លាក់ចុះ​ដែល​ធ្វើឱ្យ ប្រាក់ចំណូល​របស់​កសិក​រ មាន​ការថយចុះ​ផងដែរ ។ ការយល់ដឹង​ពី​វិធានការ និង​បច្ចេកទេស​កសិកម្ម ដែល​ធន់​ទៅ នឹង​ការប្រែប្រួល​អាកាសធាតុ អាច​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​គ្រោះមហន្តរាយ ការខាតបង់​ផ្សេងៗ និង​បង្កើន​ប្រាក់ ចំណូល​របស់​កសិករ ។

​សកម្មភាព​សំខាន់ៗ​មួយចំនួន ដែល​គួរ​អនុវត្ត​ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ផលប៉ះពាល់ ការប្រែប្រួល អាកាសធាតុ​ក្នុង ផលិតកម្ម​ដំណាំ​ត្រពាំង​ផ្អែម​មានដូចជា ៖ ការជ្រើសរើស​ពូជ ការរៀបចំ​ដី និង​ការដាំដុះ ការថែទាំ ការគ្រប់គ្រង​ជីជាតិ​ដី និង​ការគ្រប់គ្រង​ទឹក ។

១- អត្ថប្រយោជន៍​នៃ​ទំពាំង​ផ្អែម
​ទំពាំង​ផ្អែម​ត្រូវបាន​គរ​ប្រើប្រាស់​សម្រាប់​ជា​មុខ​ម្ហូបអាហារ និង​មាន​សារៈប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​ដូចជា ជួយ​សម្រក​ទម្ងន់ កាត់បន្ថយ​ហានិភ័យ​ជម្ងឺមហារីក ពង្រឹក​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ពង្រឹង​សុខភាព​បេះដូង មាន​ប្រសិទ្ធភាព​សម្រាប់​ទប់ទល់​នឹង​ជម្ងឺ​ផ្លូវដង្ហើម និង​យក​សម្រាប់​ព្យាបាល​ការ​ចឹក​របស់​ពស់ និង​ខ្យាដំរី ។ ដើម​ទំពាំង​ធំ​វា​អាច​យក​ទៅ​ធ្វើ​ជា​ទ្រុង​សត្វ​ជាដើម ។

​ទំពាំង​ផ្អែម​មាន​រយៈពេល​ដាំ ១០ ទៅ ១២​ខែ​ដោយ​មួយ​គុម្ពៗ​ទទួលបាន​ផល ២០​គីឡូក្រាម ហើយ​ទំពាំង​ផ្អែម​នេះ​វា​មាន​អាយុកាល ២០​ឆ្នាំ ឯណ្ណោះ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com