ទាន់ហេតុការណ៍
0

លោក គឹម ច​ន កសិករ​គំរូ ដាំ​បន្លែ​គ្រប់​មុខ​ដើម្បី ទ្រទ្រង់​ជីវភាព​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ​

លោក គឹម ច​ន កសិករ​គំរូ ដាំ​បន្លែ​គ្រប់​មុខ​ដើម្បី ទ្រទ្រង់​ជីវភាព​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ​

​លោក គឹម​ច​ន បាន​បង្កើត​ការ ដាំ​បន្លែ​គ្រប់​នៅផ្ទះ គឺ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយកំរិត​។​
​លោក មាន​អាយុ​ជាង 50 ឆ្នាំ លោក​ពុំ​បាន​ទៅរក​សុ​ី ទី​ឆ្ងាយ​ដូច​គេ​ទេ​។​ដូច្នេះ​មានតែ​បង្កើត​របរ​ដំណាំ​នៅ​និង​ផ្ទះ ដែល​បាន​រៀន ពី អង្គការ​វឌ្ឍនៈភាព ជួយ​បណ្ដុះបណ្ដាល ពី បៀ​ប​ដាំ​បន្លែ​។​បន្ទាប់ ពី មានចំណេះដឹង​ក្នុង​ការដាំ​ដំណាំ លោក​បាន​បង្កើត​ដំណាំ​ខ្នាត​តូច​មួយ ដែល​មាន​ទំហំ​ដី​បណ្ដោយ​ពី 20 ទៅ 30 ម៉ែត្រ​។​

​លោក​ដាំ​បន្លែ​រយៈពេល 4 ឆ្នាំ​ហើយ​មាន ត្រសក់ ត្រកួន ម្ទេស ននោង​ត្រឡាច និង ដំណាំ​គ្រប់​មុខ​មួយចំនួនទៀត​។​ដោយសារ​លោក បាន រាន ដី​ថ្មី ហើយ​ជម្រះ​ស្មៅ និង ជីក​គល់​ដំណាំ​ចាស់ៗ ចោល សម្រាប់​ដាំ​បន្លែ​ថ្មី ដូច្នេះ​គេ​ពុំ​សូវ​ឃើញ​មាន​បន្លែ​ឡើយ​។​លោក​ឲ្យដឹង​ថា​ការ​ស្រោច​ទឹក​ដំណាំ គឺ យើង​បូម​ពី​ទន្លម​ក​ស្រោច​។​ក្រោយ​បាន​ផល​មាន​គេ​មក​ទិញ​ដល់ផ្ទះ ឬ យក​ទៅ​បោះ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​។ លោក​បន្តថា​ក្រោយ​បង្កើត​ដំណាំ​ខ្នាត​តូច​ក្នុង​គ្រួសារ ឃើញ​ថា​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​គ្រាន់បើ​ជាង​មុន អាច​រកលុយ ឱ្យ​កូន​ទៅ​រៀន​បាន​ទៀត​ផង​។​

​អ្នកស្រី​ច​ន​ណាំង​ជីន​វិញ ឲ្យដឹង​ថា​ខ្ញុំ​បង្កើត​ការដាំដុះ ពី​អង្គការ​វឌ្ឍនភាព​អ្នកស្រី ជា​ជនជាតិ​ភាគតិច​លាវ ។ ហើយ​បាន​ប្ដី​មក​នៅ​ស្រុក​នេះ បន្ថែម​ថា​ខ្ញុំ​ដាំ​បន្លែ​បាន​ការឧបត្ថម្ភ​ពី​អង្គការ​វឌ្ឍនភាព បង្រៀន​ជា​លក្ខណៈ​កសិកម្ម​ខ្នាតតូច​។​ក្រោយពី បាន​ដាំ​បន្លែ​មក ឃើញថា ជី​ភាព​គ្រួសារ​ខ្ញុំ​ធូរធារ​ជាង​មុន​។ ហើយ​ម្យ៉ាងទៀត​កូនស្រី​របស់​ខ្ញុំ​មាន​អាយុ 5 ឆ្នាំ ខ្វះ​អាហារូបត្ថម្ភ តាំង ពី អាយុ​១​ឆ្នាំ ក្រោយ​ខ្ញុំ​ដាំ​បន្លែ​មក និង យកមក ធ្វើ បបរ​គ្រប់គ្រឿង​ឲ្យ​កូន​ញ៉ាំ ឃើញ​ថា​ឥឡូវ គាត់​មាន​សុខភាព​ល្អ​។​

​គួរ​បព្ជាក់​ថា​កូន​របស់​អ្នកស្រី ខ្វះ​អាហារ​រូប​ត្ថ្ភ​ម្ភ​តាំងពី​អាយុ​១​ឆ្នាំ ម្លេះ​? មាន​សភាព​ស្គមស្គាំង​ខ្លាំងណាស់​។​តែ​ឥឡូវ​ក្មេង​ស្រី​នេះ​មាន​អាយុ 5 ឆ្នាំ​ហើយ​។​ក្រោយពី​បាន​បរិភោគ​បបរ​គ្រប់គ្រឿង​ដែល​មាន​បន្លែ​ដាំ​គ្រប់មុខ យកមក​ធ្វើ​បបរ ឃើញ​ថា​ឥ​ឡូ​នេះ កូន​អ្នកស្រី​ឡើង​ទម្ងន់​បាន​ជាង 10 គី​ឡូ​។​

​លោក ជួន វីរៈ មន្ត្រី​សម្របសម្រួល​របស់​សហ​គ​មន៍​អង្គការ​វឌ្ឍនភាព ប្រចាំ​ស្រុក​សៀង​ង​បូក ឲ្យដឹង​ថា​អង្គការ​វឌ្ឍនភាព​សហការ​ជាមួយ​អង្គការ​ភ្លែន បាន បង្កើត គម្រោង​នេះ ដើម្បី​ទ្រទ្រង់​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​តូចៗ​ដើម្បីឲ្យ​គាត់​ទទួលបាន​នៅ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​ការបរិភោគ​បន្លែ​។​អញ្ចឹង​បើ​សិន​ជា​គាត់​មាន​បន្លែ ខ្លួនឯង គាត់​នឹង​ចំណេញ 15 ម៉ឺន​រៀល ដោយ​បាន​បន្ថែ​យកទៅលក់​ផង គាត់ និង ទទួល​ផល​ចំណេញ​មកវិញ​ដើម្បី​បាន​ថវិកា​យក​មក​ទ្រទ្រង់​ជីវភាព​គ្រួសារ​គាត់​។​

​ការ​ដាំ​បន្លែ​បន្ថែម​មាន​លក្ខណៈ​ជា​គ្រួសារ គឹ​បានសេចក្តីថា​ជួយ​ទ្រទ្រង់​ជឹវភាព​គ្រួសារ​ផង​និង​ទទួលបាន​នូវ​ផលចំណេញ​ទៀត ។ នេះ​ជា​របរ​កសិកម្ម​របស់​គ្រួសារ​លោក​គឹម​ច​ន បែប​លក្ខណ​:​ខ្នាត​តូច​នៅ ស្រុក​សៀង​បូក ខេត្ត​ស្ទឹងត្រែង ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com