ជារៀងរាល់ឆ្នាំការប្រើប្រាស់ថ្នាំជក់បានសម្លាប់មនុស្សប្រមាណ 8 លាននាក់ដែលជាមូលហេតុចម្បងនៃការស្លាប់ដែលអាចការពារបានទូទាំងពិភពលោក។ភសកតុតាង បង្ហាញថា ការដំឡើងពន្ធថ្នាំជក់គឺជាវិធានការមានប្រសិទ្ធភាពបំផុតសម្រាប់ការប្រើប្រាស់ថ្នាំជក់។
ប្រសិនបើប្រទេសកម្ពុជាដំឡើងពន្ធរហូតដល់ 75% នៃតម្លៃលក់រាយឱ្យស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោកកម្ពុជា និង ទទួលពន្ធចំណូលបន្ថែម 235 លានភាគរយ សហរដ្ឌ អាមេរិក ក្នុងរយ: ពេល 15 ឆ្នាំខាងមុខ។
លោកមុំគង់ វិជ្ជបណ្ឌិតនាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថាទោះបីមានការថយចុះបរិមាណចំនួនអ្នក ប្រើប្រាស់ថ្នាំជក់ក្តី ប៉ុន្តែនៅពេលដំឡើងពន្ធដល់កម្រិត នោះចំណូលពន្ធដែលទទួលបាននៅតែកើនឡើងដដែល។លោកបណ្ឌិត បញ្ជាក់បន្តថា បានជាវិធានការដំឡើងពន្ធ ថ្នាំជក់មានប្រសិទ្ធភាព ព្រោះកាលណាមាន ការដំឡើងពន្ធ ឱ្យតម្លៃលក់រាយ ១០ភាគរយ និង កាត់បន្ថយអ្នកប្រើប្រាស់បាន ៨ ភាគរយ នៃអ្នកជក់បារីនៅកម្ពុជា។
លោកបញ្ជាក់បន្ថែមទៀតថាដើម្បីជួយប្រជាជនមិនឲ្យរងផលប៉ះពាល់ដល់អាយុជីវិត និង សុខភាព ដោយការប្រើប្រាស់ផលិតផលថ្នាំជក់ គឺទី 1 ត្រូវដំឡើងពន្ធថ្នាំជក់ឲ្យបាន 75%។
ទី 2 ត្រូវពង្រឹងការអនុវត្តច្បាប់ហាមជក់បារីនៅកន្លែង សាធារណៈនិងកន្លែងធ្វើការ និង មានសារព្រមាន ពី សុខភាពលើកញ្ចប់បារី។
គួររំលឹកឡើងវិញថាតាមការស្រាវជ្រាវបញ្ជាក់ថាប្រជាជនកម្ពុជាដែលនិយមជក់បារីភាគច្រើនគាត់ជក់បារីអស់ ១២ដើម ក្នុង១ថ្ងៃ ហើយតម្លៃបារីក្នុង១កញ្ចប់ និង តម្លៃបារី ដែលទិញចុងក្រោយមានតម្លៃ៣៩០០ រៀលក្នុង១កញ្ចប់។
ទោះយ៉ាងណាប្រជាជនកម្ពុជា 94% គាំទ្រឲ្យមានការដំឡើងពន្ធថ្នាំជក់បច្ចុប្បន្ននេះបើយើងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិមានជ័យនៅក្នុងឆ្នាំ 2021។ រុងរឿង