ទាន់ហេតុការណ៍
0

​សែ​ល​កាត​ឈ្នះ​ពានរង្វាន់​ ​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០២០

​សែ​ល​កាត​ឈ្នះ​ពានរង្វាន់​ ​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០២០

ភ្នំពេញ ៖ ក្រុមហ៊ុន​សែ​ល​កាត​បាន​ក្លាយជា​ជ័យលាភី​ពានរង្វាន់​អន្តរជាតិ​ថ្មី​មួយ​បន្ថែម​ទៀត បន្ទាប់​ពី​ស្ថាប័ន​ឈាន​មុខ​គេ​មួយ​នេះ បាន​ទទួលពាន​រង្វាន់ ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០២០(Best Mobile Network Provider Cambodia 2020)​ដែល​ផ្តល់ជូន​ដោយ ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​អន្តរជាតិ (International Business Magazine)​ថ្ងៃទី ២៧ ខែ​សីហា ឆ្នាំ ២០២០​។

​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ​ទាំង​ស្រុង​មួយ​នេះ បានឈ្នះ​ពានរង្វាន់​ដូចគ្នា​នេះ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៩​។​

​ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៨ ហើយ​មិនយូរប៉ុន្មាន ក៏​ទទួលបាន​ការគាំទ្រ​ជាខ្លាំង តាមរយៈ​ការចេញផ្សាយ​សំណេរ​អត្ថបទ​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​ល្អ​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ពស់​អំពី​ក្រុមហ៊ុន​ល្បីៗ​នៅលើ​ពិភពលោក ក៏ដូចជា​និន្នាការ​កំពុង​ពេញនិយម​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​។

​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ផងដែរ សែ​ល​កាត​គឺជា​ក្រុមហ៊ុន​ខ្មែរ​តែមួយគត់ ដែល​ទទួលបាន​ពានរង្វាន់​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​នេះ​។​លោក អៀន វ៉ាត​សុន​(Ian Watson)​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​យើង​ពិតជា​មាន​ក្តីរំភើប​ឥតឧបមា​និង​មាន​មោទនភាព​បំផុត ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ស្ថាប័ន​ឈាន​មុខ​គេ នៅក្នុង​វិស័យ​ទូរគមនាគមន៍​កម្ពុជា ជាថ្មី​ម្តងទៀត​។

​ពានរង្វាន់​ទទួលបាន​នា​ពេល​ថ្មីៗ​នេះ គឺជា​ការ​បន្ថែម​ទៅលើ​ជ័យលាភី​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​ផ្សេង​ទៀត​ដែល​ផ្តល់ជូន​ដោយ​បណ្តា​ស្ថាប័ន​ជំនាញ​អន្តរជាតិ​ឯករាជ្យ​នា​ពេលកន្លងមក​។

​នេះ​គឺជា​សក្ខីភាព​ដែល​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នូ​វ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង ក្នុង​ការផ្តល់ជូន​នូវ​បណ្តាញទូរស័ព្ទ​ល្អផ្តាច់គេ ក៏ដូចជា​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​នាំមុខ​គេ​ទៅ​លើ​ភាព​ច្នៃប្រឌិត​ថ្មី​ផង​ដែរ​។​

​សេចក្តីប្រកាស​ក្នុង​សប្តាហ៍​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​សែ​ល​កាត​បាន​ទទួលពាន​រង្វាន់​ពីរ​ផ្សេង​ទៀត​ប្រចាំឆ្នាំ ២០២០ ពោល​គឺ​ក្រុមហ៊ុន​បានឈ្នះ​ពានរង្វាន់ បណ្តាញទូរស័ព្ទ​ចល័ត​លឿន​ជាង​គេ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០២០ និង​ពានរង្វាន់ ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​និង​ជីវិត​ទាន់សម័យ​ឌីជីថល​ល្អ​ជាង​គេ​បំផុត​នៅ​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍ Finance Derivative Awards ។

​ជាងនេះទៅទៀត ក្រុមហ៊ុន​សែ​ល​កាត​ក៏​បាន​ឈ្នះ​ពានរង្វាន់​បទពិសោធន៍​លេង​ហ្គេម​ល្អ​ជាងគេ​បំផុត​ពី​ស្ថាប័ន OpenSignal​ក្នុង​អំឡុង​ខែ​កក្កដា​ឆ្នាំ ២០២០ និង​ពានរង្វាន់​OoklaSpeedtest​ចំនួន ៦ លើក​ទៀត រវាង​ឆ្នាំ ២០១៧ និង​ឆ្នាំ​២០១៩​។​លោក Watson បាន​បន្ថែម​ឱ្យដឹង​ទៀត​ថា​៖ “​ពានរង្វាន់​នេះ នឹង​ជួយ​ជម្រុញ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ដំណើរ​វិវត្តន៍​របស់​យើង​ក្នុង​ការធានា​ថា​យើង​នឹង​នៅតែ​បន្ត​ផ្តល់​បទពិសោធន៍​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់ ជូន​ដល់​អតិថិជន​ទាំងអស់​របស់​យើង នៅក្នុង​ប្រទេស​កម្ពុជា​។

​វា​នឹង​បង្កើតបាន​ជា​គម្រូ​ដ៏​ល្អ​មួយ​ដើម្បី​អាច​ឱ្យ​យើង​បន្ត​ផ្តល់ជូន​បណ្តាញ​5G ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​“​គំនិត​ច្នៃប្រឌិត​ថ្មី និង​ភាពជោគជ័យ​នៃ​បណ្តាញទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​សែ​ល​កាត​ត្រូវបាន​លើកយក​មក​បរិយាយ​យ៉ាង​ក្បោះក្បាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ចេញផ្សាយ​លេខ​ចុងក្រោយ​របស់​CIO Bulletin ហើយ​មិនតែប៉ុណ្ណោះ​ផងដែរ សែ​ល​កាត ក៏​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​ទាំង ៣០ ដែល​ត្រូវ​ឃ្លាំ​មើល​នៅ​ក្នុង​ទស្សនា​វ​ដ្តី Business Brainiac ដែល​ចេញផ្សាយ​នា​អំឡុង​ដើមឆ្នាំ ២០២០ នេះ​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com