ទាន់ហេតុការណ៍
0

ជនពិការ​ភាព​ត្រូវបាន​រាជរដ្ឋាភិបាល​កំពុង​គិតគូរ អំពី ទឹកស្អាត និង អនាម័យ​ប្រកប​ដោយ​បរិ​យាប​ន្ន​

ជនពិការ​ភាព​ត្រូវបាន​រាជរដ្ឋាភិបាល​កំពុង​គិតគូរ អំពី ទឹកស្អាត និង អនាម័យ​ប្រកប​ដោយ​បរិ​យាប​ន្ន​

បច្ចុប្បន្ន​ ក្រសួង​អភិវឌ្ឍន៍ជនបទ​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការដាក់​បញ្ចូល​ទឹកស្អាត​និង​អនាម័យ​ប្រកប​ដោយ​បរិ​យាប​ន្ន សម្រាប់​ជនពិការ​ភាពជា​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​។​

​លោក​វេជ្ជបណ្ឌិត លន់​សាយ​តេង​ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍ​ជនបទ​បាន​បង្ហាញ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ស្ដីពី​ការផ្សារភ្ជាប់​គោលការណ៍​ណែនាំ​ថ្នាក់ជាតិ​ស្ដីពី​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​លើកកម្ពស់​អនាម័យ​សម្រាប់​ជនពិការ​ភាព​ជាមួយនឹង​ការអនុវត្ត​បទពិសោធ​ន៍​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្មីៗ​នេះ​។​

​លោកស្រី​ផេង​ប៉ា​រ៉ូ​ហ្សុ​ី​ន​ប្រធាន​កម្មវិធី​លើ​កំពស់​បរិ​យាប​ន្ន​នៃ​អ​ង្ក​ការ water Aid បានឲ្យដឹងថា អង្គការ water Aid សហការ​ជាមួយ សកល​វិទ្យាល័យ​អនាម័យ វេជ្ជសាស្ត្រ​ត្រូពិក នៃ​ទីក្រុង​ឡុងត៍ បាន​សិក្សា​លើ​ការផ្សារភ្ជាប់​គោលការណ៍​ណែនាំ​ថ្នាក់ជាតិ​ស្ដីពី​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង ការលើកកម្ពស់​អនាម័យ​សម្រាប់​ជនពិការ​ភាព​ជាមួយនឹង​ការអនុវត្ត​បទ​សោធន៍ ស្ដី​ពី​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង កែលម្អរ រួមបញ្ចូល​ពិការភាព ការបង្កើត​គោល​នយោបាយ​ទឹក សា្អត និង ការលើកកម្ពស់​អនាម័យ​សម្រាប់​ជន​ពិការភាព ជាមួយនឹង​ការអនុវត្ត​បទពិសោធ​ន៍​ស្ដី​ពី​ប្រទេស​កម្ពុជា​និង​គោលបំណង​ជួយ​កែ​លម្អ​រួមបញ្ចូល​ពិការភាព ការបង្កើត​គោល​នយោបាយ​ទឹក​ស្អាត​និង​អនាម័យ​ដែល​ផ្សារភ្ជាប់ និង​សមភាព​យេន​ឌ៍រ នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ចំណូល​ទាប​និង​មធ្យម​។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល​អាច​បញ្ជ្រាប​គោលការណ៍​ណែនាំ ស្ដីពី ទឹកស្អាត​និង​អនាម័យ​ប្រកប​ដោយ​បរិ​យា​បន្ន​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។​

​អ្នកស្រី​បន្ត​ដោយ​បន្ថែម​ទៀត​ថា របកគំហើញ​នៃ​ការសិក្សា​បាន​បង្ហាញថា​លទ្ធផល​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ព្រមទាំង​សេវាកម្ម​ទឹកស្អាត​និង​អនាម័យ​សម្រាប់​ជនពិការ​ភាព​នៅមានកម្រិត​ទាប​។​ហើយ​មាន​តែ​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​ដែល​អាច​ថែទាំ​ជនពិការ​ភាព​ទទួលបាន​ជំនួយ​។​ការសិក្សា​បាន​បង្ហាញ​ឲ្យដឹងថា​តាមរយ​:​ការលើក​កំពស់ ទឹកស្អាត និង អនាម័យ ប្រកប​ដោយ​បរិ​យាប​ន្ន គឺ ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​សម្រាប់​ជនពិការ​ភាព​ព្រមទាំង​ផ្ដល់​អនុសាសន៍​គន្លឹះ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផងដែរ​។​

​អ្នកស្រី​ប្រធាន​គម្រោង​លើកឡើង​ទៀត​ថា​ការសិក្សា​ស្រាវជ្រាវ បែប​គុណភាព​ដោយ​ជ្រើសរើស ជនពិការ​ភាព​ផ្សេងៗ​គ្នា​ចំនួន 16 រូប អ្នក​ថែទាំ​ជន​ពិការភាព 4 រូប នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​ជ្រើសរើស​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ​7 រូប និង​តំណាង​អង្គការ 10 រូប ដែល​កំពុង​ធ្វើ​កិច្ចការ លើកកម្ពស់​បញ្ហា​ទឹក​ស្អាត និង អនាម័យ និង ការងារ​ពិការភាព នៅ​កម្ពុជា​។​ការសិក្សា​មាន​រយ​:​ពេល​២​ឆ្នាំ បាន​ចាប់ផ្ដើម​ពី​ឆ្នាំ 2021 ដល់ 2022​។​

​ទាក់ទង​នឹង​ការស្រាវជ្រាវ​បែប​គុណភាព​វិស័យនេះ​អ្នកស្រី​បញ្ជាក់ថា​នឹង​មាន​គោលបំណង​សិក្សា​ពី​ការអនុវត្ត​។​ស្នូល​នៃ​សិទ្ធិ​មនុស្ស​តាមរយៈ​សេវា​ទឹក​ស្អាត និង អនាម័យ ពី ទស្សនៈ​របស់​មន្ត្រី​រដ្ឋាភិបាល​អ្នក​ដែល​ផ្តល់់​សេវា និង​សមាជិក​សហគមន៍​ដែល​ប្រើប្រាស់​ទឹកស្អាត​និង​អនាម័យ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com