ទាន់ហេតុការណ៍
0

ក្លឹបយុវជន​ជន និង កុមារ សម្ដែង សិល្បៈ​ដើម្បី បញ្ជ្រាប ដល់ ការអប់រំ មិត្ត ជួយ​មិត្ត​ដើម្បី​សង្គម​យើង​

ក្លឹបយុវជន​ជន និង កុមារ សម្ដែង សិល្បៈ​ដើម្បី បញ្ជ្រាប ដល់ ការអប់រំ មិត្ត ជួយ​មិត្ត​ដើម្បី​សង្គម​យើង​

​បច្ចុប្បន្ន​នេះ​ដោយសារ​មាន​ការធ្លាក់ចុះ អសីលធម៌​សង្គម របស់​យុវជន​និង​កុមារ​មួយចំនួន​។​ទើប​មាន​ការ ចុះ​ប​ព្ច្រាប របស់​យុវជន ភូមិ ស្រែ​ឬ​ស្សី ឃុំ ថា​ឡា​បរិ​វ៉ាត់ តាមរយៈ​ការលេង​សិល្បៈ​របស់ ក្លឹប កុមារ និង យុវជន ដែល​ជា​ការ​ដាស់តឿន​ដល់​យុវជន និង កុមារ​មួយចំនួន​ឲ្យ​ដើរ រក​ផ្ត្រូ​វ​វិញ​។​

​យុវជន​ដែល​ជា​ប្រធាន​ក្លឹប គឺ​ប្អូនប្រុស សំ​សុធី មាន អាយុ​១៨​ឆ្នាំ បាន​បញ្ជាក់​ឲ្យដឹង ពី ក្លឹប ថា ខ្ញុំបាទ​ជា​ប្រធាន​ក្លឹប​នេះ ដែល​មាន​ការបែងចែក​ជា ភូមិ ឃុំ មួយចំនួន ដែល​យើង​ត្រូវ​ចុះ​ធ្វើការ​ជា​ប្រចាំ ដោយសារ​ក្រុម​យើង​ធ្វើការ​មាន 8 ឃុំ​។​ដូច្នេះ​ពេល​ធ្វើការ​ម្ដងៗ សមាជិក​ក្រុម​នេះ​តែង​មាន​ការចេញចូលៗ គ្មាន​កំណត់​ជួនកាល​មាន​ស សមាជិក 40 ទៅ 45 នាក់​ក៏​មាន​។​

​ប្អូនប្រុស សំ​សុធី បញ្ជាក់បន្ថែម​ថា​ក្នុង​ក្លឹប​កុមារ និង យុវជន យើង​ធ្វើ​សកម្មភាព​ជាច្រើន​ក្នុង​ការចុះ​ជួយ​អប់រំ​មិត្ត​ជួយ​មិត្ត កុមារ ងាយ​រងគ្រោះ នៅក្នុង សហគមន៍ ដែល​គាត់​បោះបង់​ការសិក្សា​។​ជាពិសេស ការរំលោភបំពាន សិទ្ធិ​កុមារ​ពេលខ្លះ​ក្រុម​យើង​ក៏​បាន​ចុះ​ផ្សព្វផ្សាយ​នូវ​ការអប់រំ​ជា​ច្រើន​ទៀត ដល់​មាតា​បិតា​សិស្ស​និង​ប្រជាពលរដ្ឋ​មួយចំនួន​ដោយ​គាត់ មិនទាន់​មាន​ការ​យល់​ដឹង​ពីមុនមក ឥឡូវនេះ​គាត់​បាន​ប្រែក្លាយ​មក​អង្គុយ​ស្តាប់​ការផ្សព្វផ្សាយ​របស់​យើង​ហើយ គាត់​ក៏​បាន​ទទួល​នូវ​ចំណេះដឹង បាន​ច្រើន បាន​កាត់បន្ថយ អំពើ ហឹង្សា ក្នង​គ្រួសារ​ជុំវិញ​ការប្រើ​អំពើហិង្សា ក៏ ដូចជា​ការបោះបង់​សាលារៀន របស់ កុមារ​និង​យុវជន​មួយចំនួន​។

​តប​នឹង​ការបកស្រាយ​បន្ថែម​របស់​យុវតី ម៉ម់​សិរី បញ្ជាក់បន្ថែម​ថា​នាង​ខ្ញុំ មាន​អាយុ 14 ឆ្នាំ​ជា​សមាជិក​ក្លឹប​កុមារ និង​យុវជន​នៅ ភូមិ​ស្រែ​ឫស្សី រៀបរាប់​ថា​នាង​ខ្ញុំ​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ គឺ​(​មិត្ត​ជួយ​អប់រំ​មិត្ត )​អប់រំ​តាមរយ​: ការសម្ដែង​រឿង​ខ្លី​មួយ ដែល​មាន​ចំណងជើង​ថា​(​ស្នូល​ជួង​ជា​ភាសា​ខ្លី​)​។ គឺជា​ការរៀបរាប់​អំពី​ការ​គេច​សាលារៀន​របស់​យុវជន​និង​កុមារ យើង​មួយចំនួន ជាពិសេស​ការ ជក់​គ្រឿងញៀន ការប្រើ​អំពើហិង្សា និង អប់រំ​មិត្ត​នៅក្នុង​សហគមន៍​ក៏​ដូច​តាម​សាលារៀន​មួយចំនួន ដែល​យើង​ចុះ​ធ្វើការ​ដើម្បី​ឲ្យ​គាត់​ងាក​ចេញពី​ឧបាយ​មុខ​ផ្សេងៗ ហើយ​យើង​អប់រំ​គាត់ តាម​អ្វី​ដែល​យើង​ធ្វើ​បាន​។​

​ការសម្ដែង រឿង ខ្លី​របស់ ក្រុម​ក្លឹប​កុមារ​និង​យុវជន ភូមិ ស្រែ​ឬ​ស្សី​នេះ ជា​ការបញ្ជាក់​សកម្មភាព​មួយ ដើម្បី ដាក់​សតិ​ស្មារតី របស់​កុមារ​និង​យុវជន ដែល​ដើរ​ផ្លូវខុស​ឲ្យ​វិល​មក រក​ផ្លូវត្រូវ​នឹង ចូល​សាលារៀន​វិញ​។ ព្រោះ​សាលារៀន​ជា​ថ្នាល បណ្ដុះបណ្ដាល មនុស្ស​ល្អ ហើយ​យើង​ត្រូវ​បំភ្លេច​ឲ្យអស់ ការ ដើរ​គេច​សាលា និង អំពើ​ឧបាយ​មុខ នានា ដូចជា ការសេព​គ្រឿងញៀន ដើរលេង មិន ចូល​សាលា​ជាដើម​។ លី​តា​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com