ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​មនុស​ប្រុស​ស្រី​១២​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រារាំង​ដល់​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​មនុស​ប្រុស​ស្រី​១២​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រារាំង​ដល់​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​!

​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ដែល​ចរាចរ​គ្រឿងញៀន កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បន្ត​ចុះ​ទៅ​ដល់​ទីតាំង​ផ្ទះ​លេខ​៧៣ ផ្លូវ​បេតុង ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ដើម្បី​បន្ត​យក​ជនសង្ស័យ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​បន្ថែមទៀត ដោយ​មាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញារង ប្លង់ សុផល និង​មាន​ការដឹកនាំ​សម្របសម្រួល​និតិ​វិធី​ដោយ​ក្រលាបញ្ជី គឹម ឆេង​ប៊ុន ផងដែរ​។ នៅពេលដែល​សមត្ថកិច្ច​អាវុធហត្ថ កំពុង​ធ្វើការ បែរជា​ក្រុម​សាច់ញាតិ​ជនសង្ស័យ​មិន​ព្រម​សហកា​រណ៍ ថែម​ទាំង​រារាំង និង​បាន​ប្រើ​ពាក្យ​មិន​គួរ​គប្បី​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​កំពុង​អនុវត្ត​ច្បាប់​ទៀតផង​។ ឃើញ​ដូចនេះ សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ ក៏​បាន​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​១២​នាក់ យក​មក​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែម្តង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com