ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​ពី​ស្នាដៃ​កូនប្រុស ដែល​រួមចំណែក​ហ្វឹកហ្វឺន​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ដ្រាលី​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​ពី​ស្នាដៃ​កូនប្រុស ដែល​រួមចំណែក​ហ្វឹកហ្វឺន​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ដ្រាលី​!

​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​រំលេច​អំពី​ស្នាដៃ​កូនប្រុស​បង្កើត​របស់​ខ្លួន គឺ​លោក​វរសេនីយ៍ឯក សៀ ទីន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ តាមរយៈ​ការ​យកចំណេះ​ជំនាញ ដែល​ខ្លួន​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ដ្រាលី រួមផ្សំ​ជាមួយ​បទពិសោធន៍​របស់​រាម​ច្បង​អាវុធហត្ថ មក​ជួយ​ហ្វឹកហ្វឺន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ការ​ចេញ​មក​រំលេច​អំពី​ស្នាដៃ​ក្នុង​ការចូលរួមចំណែក​ដើម្បី​ហ្វឹកហ្វឺន​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ របស់​កូនប្រុស ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឡើង​ស្របពេល​ដែល​សមាជិក​ដែល​នៅក្រោម​ការគ្រប់គ្រង​ដឹកនាំ និង​ទទួលបាន​ការហ្វឹកហ្វឺន​ផ្ទាល់​ជាប់​ជាប្រចាំ ពី​កូនប្រុស​ច្បង​របស់លោក បាន​រៀបចំ​កម្មវិធី​រំលឹក​ខួប នៃ​ការបង្កើត​ក្រុម​ពួកគេ ដែល​មកទល់ពេលនេះ មាន​រយៈពេល​៨​ឆ្នាំ​ហើយ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សមាជិក​ដែល​នៅក្រោម​ការគ្រប់គ្រង​ដឹកនាំ និង​ទទួលបាន​ការហ្វឹកហ្វឺន​ផ្ទាល់​ជាប់​ជាប្រចាំ ពី​កូនប្រុស​ច្បង​របស់ខ្ញុំ បាន​រៀបចំ​កម្មវិធី រំលឹក​ខួប នៃ​ការបង្កើត​ក្រុម​ពួកគេ ដែល​ធ្វើឲ្យ​ខ្ញុំ​ឃើញ​ហើយ ហាក់​ភ្ញាក់​បន្តិច​ថា ពេលវេលា​ពិតជា​ដើរ​លឿន​មែន​។

​គិតៗ​ទៅ គឺ​រយៈពេល​៨​ឆ្នាំ​មកហើយ ដែល​កូនប្រុស​ច្បង​របស់ខ្ញុំ បាន​យកចំណេះ​ជំនាញ ដែល​ខ្លួន​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី មក​រួមផ្សំ​ជាមួយ​បទពិសោធន៍​រៀមច្បង ជួយ​ធ្វើការ​ហ្វឹកហ្វឺន​ដល់ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​»៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com