ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រង្ស៉ី ដែល​ផ្សព្វផ្សាយ​បំភ្លៃ និង​ញុះញង់​លើ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ក្រុមគ្រួសារ​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រង្ស៉ី ដែល​ផ្សព្វផ្សាយ​បំភ្លៃ និង​ញុះញង់​លើ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ក្រុមគ្រួសារ​

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានប្រកាស​ប្រឆាំង និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រង្ស៉ី ដែល​បាន​ផ្សព្វផ្សាយ​បំភ្លៃ និង​ញុះញង់​តាម​បណ្តាញ​សង្គម​មកលើ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ក្រុមគ្រួសារ​។​

​យើងទាំងអស់គ្នា​ចាត់ទុកថា ការចោទប្រកាន់​យ៉ាង​គឃ្លើន​របស់​ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រង្ស៉ី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣ គឺជា​ការ​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ជា​អំពើ​ល្មើសច្បាប់ មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រឈម​នឹង​ការផ្តន្ទាទោស​។​

​យើង​ជា​នាយទាហាន នាយទាហានរង និង​ពលទាហាន តែង​ប្តេជ្ញា​ដាច់ខាត​ការពារ រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន​នាពេល​អនាគត​។​

​យើង​សូម​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ឱ្យបាន​តឹងរ៉ឹង​តាម​ច្បាប់​ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជ​ក្បត់ជាតិ​៣​ជំនាន់​នេះ ហើយ​រង់ចាំ​ជានិច្ច​ក្នុង​ការអនុវត្ត​បទបញ្ជា​របស់ ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កម្ចាត់​ជន​ក្បត់ជាតិ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com