ទាន់ហេតុការណ៍
0

ក្នុង​១​ឆ្នាំ​កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​១​ម៉ឺន 2000 នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកស្អាត​និង​អនាម័យ​មុន​ឆ្នាំ 2030

ក្នុង​១​ឆ្នាំ​កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​១​ម៉ឺន 2000 នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកស្អាត​និង​អនាម័យ​មុន​ឆ្នាំ 2030

ការសិក្សា​ឲ្យដឹង​ពី​ធនាគារពិភ​ពលោក​(WB)​បានបង្ហាញ​ថា​ដើម្បី​សម្រេច​បាន​គោលដៅ​សហស្សវត្ស​ទឹកស្អាត​និង​អនាម័យ​ត្រឹម​ឆ្នាំ 2030 កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​និង​សមត្ថភាព​ប្រហែលជា​១​ម៉ឺន​ពីរពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ចូលរួម​ដោះស្រាយ​លើ​វិស័យ​សំខាន់​មួយ​នេះ​ខណៈ​ចំនួន​ធនធាន​មនុស្ស​កម្ពុជា បច្ចុប្បន្ន​មាន​ប្រហែល 500 នាក់​។​

​ការលើកឡើង​របស់​លោក សៅ ដាវី នាយក​ប្រត្តិបត្តិ នៃ​អង្គការ​ប្រើប្រាស់​ទឹក​ប្រកបដោយ​ចីរភាព (CSW)​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​ការចូលរួម​របស់​យុវជន​ដើម្បី​ពន្លឿន​ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី 6 លើ​វិស័យ​ទឹកស្អាត​និង​អនាម័យ​នៅ​កម្ពុជា​។​

​លោក​សៅ​ដាវី នាយក​ប្រតិបត្តិ​នៃ​អង្គការ​ប្រើប្រាស់​ទឹក​ប្រកបដោយ​ចីរភាព (CSW)​បាន​លើកឡើង​ទៀត​ថា​កម្ពុជា​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​6(SDG6)​លើ​វិស័យ​ទឹកស្អាត​និង​អនាម័យ​ចាំបាច់​ត្រូវការ​យុវជន​ដែល​មាន​ថាមពល​ចូលរួម​អនុវត្ត​ការងារ​។​ស្របគ្នា​នេះ​យុវជន​ត្រូវការ​ចំណេះដឹង​និង​ការកសាង​សមត្ថភាព​ដើម្បី​ចូលរួម​កិច្ចការ​ទឹកស្អាត​និង​អនាម័យ​ជា​បន្តបន្ទាប់​។​អង្គ​ការប្រើប្រាស់​ទឹក​ប្រកបដោយ​ចីរភាព​មាន​បេសកកម្ម​បណ្ដុះបណ្ដាល​សមត្ថភាព​យុវជន​ឲ្យក្លាយ​ជា​ធនធានមនុស្ស​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​និង​អនាម័យ​(WASH)​។​

​លោក​បន្ថែម​ទៀត​ថា​ការចូលរួម​របស់​យុវជន​ដើម្បី​ពន្លឿន​ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី 6 លើ​វិស័យ​ទឹកស្អាត​និង​អនាម័យ​នៅ​កម្ពុជា​បាន​ធ្វើឡើង​ក្នុង​គោលបំនង​ឲ្យ​យុវជន​ដែល​ធ្វើកា​រលើ​វិស័យ​នានា ឱ្យ​មាន​ឱកាស​កសាង​បណ្ដាញ​និង​ទំនាក់ទំនង​រវាង​ពួកគេ​ជា​មួយ​វិស័យ​ទឹកស្អាត​និង​អនាម័យ​។​ពិភាក្សា​អំពី​គោលដៅ​ទៅ​ខាង​មុខ​និង​ផែនការ​រួម​ណាមួយ ដើម្បី​រួមចំណែក​ក្នុង​ការសម្រេច​គោលដៅ​ទឹកស្អាត​និង​អនាម័យ​សម្រាប់​ទាំងអស់គ្នា​ក៏ដូចជា​ឆ្លើយតប​ទៅ​នឹង​ភាព​ធន់​និង​អាកាសធាតុ​។​

​គួរ​រំលឹក​ឡើងវិញ​ថា​ជារឿយៗ​តំណាង​អង្គការ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​កម្ពុជា​តែង​លើកឡើង​ថា​ដើម្បី​សម្រេច​គោលដៅ​ប្រកបដោយ​ចីរភាព​ទី 6 យុវជន​ជា​តួអង្គ​មាន​សក្តានុពល​ដ៏​សំខាន់​។​

​ទន្ទឹម​គ្នា​នេះ​យុវជន​អាច​ចូលរួម​បង្ហាញ​សមត្ថភាព​និង​សក្តានុពល របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកស្អាត​និង​អនាម័យ ដូចជា​ការបង្កើត​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​ដោះស្រាយ​ទឹកស្អាត រក​ដំណោះស្រាយ​បញ្ហា​ទឹក​ស្អាត​និង​អនាម័យ​សម្រាប់​ជនជាតិដើម​ភាគតិច​និង​អ្នក​ដែល​រស់នៅ​តំបន់​បរិស្ថាន​កំពុង​ប្រឈម​ជា​ដើម​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com