ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​!

​នា​ព្រឹក ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ នាំយក​ថវិកា​ចំនួន ២,០០០,០០០៛ (​ពីរ​លាន​រៀល​) ព្រមទាំង​ភេសជ្ជៈ​ចម្រុះ​សរុប​១០០​កេស ទៅ​ចូលរួម​ឧបត្ថម្ភ​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​នោះដែរ ដោយ​មាន​ការ​សំណូមពរ​ផ្ទាល់​ពី លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស និង​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់ ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ព្រែកកំពឹស នៃ​ខណ្ឌ​ដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​ជួយ​ក្រាល​ការ៉ូឡា​នៅ​ទីធ្លា​ដងទង់​ជាតិ​ទំហំ​២៤០​ម៉ែត្រក្រឡា និង​ឧបត្ថម្ភ​ថ្ម​មិច​ចំនួន ០៣​រថយន្ត ដើម្បី​ចាក់​ក្នុង​ទីធ្លា​សាលារៀន ថែមទៀត​ផង​។

​នា​ឱកាស​នោះ ឯកឧត្តម ក៏​បាន​នាំយក​ទឹក​សុទ្ធ និង​ទឹក​ភេសជ្ជៈ​ចម្រុះ​ក្លាស្សេ​ចែកជូន​ដល់​ក្រុមការងារ​ចូលរួម លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​តាម​ថ្នាក់រៀន​នី​មួយៗ ក្នុង​វិទ្យាល័យ​ទាំងអស់​សរុប​ចំនួន​៧៥៨​នាក់​បាន​បរិភោគ​គ្រប់ៗ​គ្នា ។ បន្ទាប់មក ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​លោកគ្រូ អ្នកគ្រូ និង​ក្រុម​ការងារ​សង្កាត់​-​ភូមិ​ម្នាក់ៗ​ទទួលបាន​៣០,០០០៛ យុវជន សស​យក និង​យុវ​សិស្ស​ជា​អ្នក​សម្តែង​សិល្បៈ​របាំ​ឆៃ​យ៉ាំ ព្រមទាំង​កម្លាំង​ការពារ​សណ្តាប់ធ្នាប់​ក្នុង​ម្នាក់ៗ​ទទួលបាន​២០,០០០៛ ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com