ទាន់ហេតុការណ៍
0

​ភាគ​គី​កូរ៉េ​បន្ត​គាំទ្រ​គម្រោង​ការអភិវឌ្ឍ​សហគមន៍​ចម្រុះ​ដើម្បី​កសាង​ភូមិ​សន្តិភាព​នៅ​កម្ពុជា​

​ភាគ​គី​កូរ៉េ​បន្ត​គាំទ្រ​គម្រោង​ការអភិវឌ្ឍ​សហគមន៍​ចម្រុះ​ដើម្បី​កសាង​ភូមិ​សន្តិភាព​នៅ​កម្ពុជា​

​នៅ​ឱកាស​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​អនុញ្ញាតឲ្យ​លោក Rho Hyunjun​នាយក​ទីភា្នក់ងារ​សហប្រតិបត្តិការ​អន្ត​រ​ជាតិ​កូរ៉េ (KOICA) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ចូលជួប​កាលពីពេល​ថ្មីៗ​នេះ​នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​ស្នើសុំ​ទៅ​ភាគី​កូរ៉េ​ឲ្យជួយ​គាំទ្រ​គម្រោង​ការអភិវឌ្ឍ​សហគមន៍​ចម្រុះ​ដើម្បី​កសាង​ភូមិ​សន្តិភាព ( Peace Village ) ដើម្បី​ប្រែក្លាយ​អតីត​តំបន់​សមរភូមិ​ឲ្យទៅ​ជា​ភូមិដ្ឋាន​ដែល​មាន​សន្តិភាព ការអភិវឌ្ឍ​និង​សម្បូរ​រុងរឿង​។​ជា​ការឆ្លើយតប លោកនាយក KOICA បាន​ឯកភាព​លើ​ការស្នើសុំ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ហើយ​នៅ​ចុងឆ្នាំ​២០២០ ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រុមការងារ​របស់ KOICA នឹង​ចុះ​សិក្សា​លទ្ធភាព​ក្នុង​ការអនុវត្ត​គម្រោង​ដែល​ស្នើ​សុំ​ខាងលើ​នៅ​ឆ្នាំ ២០២០-២០២៦៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com