ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ជួយ​ឧបត្ថម្ភ​ដល់ សមាជិក​ក្រុម​ការងារ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដែល​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ពោះវៀន​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ជួយ​ឧបត្ថម្ភ​ដល់ សមាជិក​ក្រុម​ការងារ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដែល​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ពោះវៀន​!

នា​ព្រឹក ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅ​សាកសួរ​សុខទុក្ខ លោក សម សុខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​មន្ត្រី​ក្រុម​ការងារ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដែល​ទើប​ចេញ​ពី​មន្ទីរពេទ្យ ក្រោយពី​បាន​ធ្វើ​ការវះកាត់​ដុំ​សាច់​ក្នុង​ពោះវៀន ហើយ​បាន​មក​សម្រាក​ព្យាបាល​បន្ត​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះ ក្រុមការងារ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ១​លាន​រៀល​, ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចម្រុះ ០៦​កេស ផ្លែឈើ​ស្រស់ ០១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុកគ្រួសា​រលោក សម សុខុម ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com