ទាន់ហេតុការណ៍
0

តំណាង​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ដែល​រៀន​នៅ​រាជធានី​ភ្នំពេញ ចូល​សម្តែង​ការគួរសម និង​ជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!

តំណាង​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ដែល​រៀន​នៅ​រាជធានី​ភ្នំពេញ ចូល​សម្តែង​ការគួរសម និង​ជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!

​នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ ក្រុម​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ០៧​នាក់ តំណាង​ឲ្យ​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ស្នាក់នៅ និង​រៀនសូត្រ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣,៧៩២​នាក់ ចូល​មក​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួប​សម្តែង​ការគួរសម និង គោរព​ជូន​ពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ខិតជិត​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ​។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ថា ឲ្យតែ​ឮ​ដំណឹង​ថា​នឹង​បាន​ជួប​អ្នក​បន្ទាយមានជ័យ គឺ​តែងតែ​កន្ត្រាក់​អារម្មណ៍​ឯកឧត្តម ឲ្យ​នឹករឭក​ដល់​អនុស្សាវរីយ៍​កាលពី ឯកឧត្តម នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ នឹក​ដល់​មន្ត្រីរាជការ នឹក​ដល់​កងកម្លាំង​ប្រដាប់អាវុធ ពិសេស​នឹក​ដល់​ប្រជាពលរដ្ឋ នៅ​ទីនោះ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​បន្ថែម​ថា ថ្ងៃនេះ​ក្មួយៗ​សុំ​មក​ជូនពរ​ពូ តែ​ពូ​ក៏​សូម​ជូនពរ​ត្រឡប់​ទៅ​ក្មួយៗ​វិញ​២​យ៉ាង ទី​១៖​សូម​ឲ្យ​ក្មួយៗ​នៅទីនេះ ក៏​ដូច​ជា​ក្មួៗ​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ​ដែល​រៀន​នៅ​រាជធានី​ភ្នំពេញ​ព្រមទាំង​ក្រុម​គ្រួសារ​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​ទី​២៖ សូម​ឲ្យ​ជោគជ័យ​គ្រប់​ភារកិច្ច​សម្រេច​រាល់​បំណងប្រាថ្នា​ដែល​ខ្លួន​បាន​ប៉ង​។ ឯកឧត្តម​បាន​ណែនាំ​ថា សុខភាព​មនុស្ស​យើង​គឺ​សំខាន់​ខ្លាំងណាស់ ដូច្នេះ​ក្មួយៗ ត្រូវ​ចេះ​តាមដាន​និង ថែទាំ​សុខភាព ឲ្យបាន​ល្អ ហាត់ប្រាណ​ឲ្យបាន​ជាប់​ជាប្រចាំ រស់នៅ​ប្រកប​ដោយ អនាម័យ​និង​បរិស្ថាន​ស្អាត នៅពេលដែល​យើង​មាន​សុខភាព​ល្អ នោះ​ទើប​យើង​អាច​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ទៅ​ប្រកប​កិច្ចការ​ផ្សេងៗ ឲ្យ​ជោគជ័យ ព្រមទាំង​អាច​សោយសុខ​លើ​ភាពជោគជ័យ​របស់​យើង​បាន ហើយ​បើ​ចង់​ជោគជ័យ យើង​ត្រូវ​ហ្មត់ចត់​ចាប់តាំងពី​ការងារ​តូចតាច​ឡើងទៅ ត្រូវមាន​មហិច្ឆិតា​និង​មាន​គោលដៅ​ច្បាស់លាស់ មាន​ភាពស្មោះត្រង់​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​អ្នក​ជុំវិញ​ក៏ដូចជា​ថ្នាក់លើ​ជឿទុកចិត្ត នោះ​យើង​នឹង​ជោគជ័យ​ជាមិនខាន​។​

​ក្រោយ​បញ្ចប់​ការ​សំណេះសំណាល​និង​ជូនពរ​រួច ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្រុម​តំណាង​យុវ​និស្សិត និង​បាន​ផ្តល់​ភេសជ្ជៈ​ថវិកា​មួយចំនួន​ជូន​ត្រឡប់​ទៅ​វិញ ដើម្បី​អបអរ​ចូលឆ្នាំថ្មី​ប្រណី​ជាតិខ្មែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com