ទាន់ហេតុការណ៍
0

របៀប​ចិញ្ចឹម​ជន្លេន​ធ្វើជា​ជី​ទៅតាម​បែប​ធម្មជាតិ​

របៀប​ចិញ្ចឹម​ជន្លេន​ធ្វើជា​ជី​ទៅតាម​បែប​ធម្មជាតិ​

វិធីសាស្ត្រ​ថ្មី​មួយទៀត​ដោយ​ធ្វើការ​ចិញ្ចឹម​ជន្លេន​ធ្វើ​ជា​ជី​ជាមួយ​កាកសំណល់​សរីរាង្គ​លាមក​គោ​លើ​ដំណាំ​ដើម្បី​ឲ្យ​កសិករ​យើង​ងាក​មក​ប្រើប្រាស់​ជី​ជន្លេន​នេះ ដោយ​បោះបង់​ចោល​ជីគីមី​ដែល​ផ្តល់​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ទៅលើ​ដំណាំ​និង​ការចំណាយ​ក៏​ច្រើន​ផង​ដែរ​នោះ​។​

​តាមរយៈ​ការ​បង្ហោះ​ហ្វ៊េ​ក​ប៊ុ​ក​របស់​កញ្ញា សុធា​រតន៍ អ្នក​ស្ថាបនិក​សហគ្រាស​ផលិត​ជី​ជន្លេន​បានឲ្យដឹង​ថា​ការផ្តួចផ្តើ​ម​ចិញ្ចឹម​ជន្លេន​យក​ជី​នេះ​តាំងពី​ដើម​ឆ្នាំ​២០១៨​ដោយ​បាន​សហការ​ជាមួយ​ក្រុម​គ្រួសារ​កសិក​របង​ប្អូន​ឥស្លាម​យើង​ចំនួន​៥​គ្រួសារ​ដែល​មាន​ចិត្ត​ចង់​ធ្វើ​នៅ​ការផលិត​ជី​ដោយ​ការចិញ្ចឹម​ជន្លេន​។​កញ្ញា​បន្ត​ថា​មក​ដល់ពេលនេះ​សហគ្រាស​ផលិត​ជី​ជន្លេន​មាន​ចំនួន​សមាជិក​៥​គ្រួសារ​ហើយ​និង​មាន​គោលដៅ​ចងក្រង​ចំនួន​៤​គ្រួសារ​បន្ថែមទៀត​ដោយ​មាន​ទីតាំង​បង្កាត់​ពូជ​ជន្លេន​នៅ​ខេត្ត​សៀមរាប​មួយ​កន្លែង​និង​មួយ​កន្លែង​ទៀត​ធ្វើ​ការផលិត​ជី​ជន្លេន​នៅ​ខេត្ត​កំពង់ឆ្នាំង​។​

​កញ្ញា សុធា​រតន៍ បាន​បន្ត​ទៀត​ថា​មុន​នឹង​ចាប់ផ្តើម​ធ្វើ​ជី​ជន្លេន​យើង​ត្រូវ​ជ្រើសរើស​គ្រួសារ​កសិករ​ណា​ដែល​ពេញចិត្ត​និង​ការធ្វើ​ជី​ជន្លេន​នេះ​។​ការចិញ្ចឹម​ជន្លេន​អត់​ងាយស្រួល​តែ​ក៏​មិន​ពិបាក​ខ្លាំង​ពេក​នោះ​ដែរ​។​ចាប់ផ្តើម​ដំបូង​ត្រូវ​ពិនិត្យមើល​សរីរាង្គ​កាកសំណល់​ដែលមាន​ជុំវិញ​តំបន់​រស់នៅ​ដោយ​ជាក់ស្តែង​ធ្វើការ​ជាមួយ​លាមក​គោ​ដោយ​វិធីសាស្ត្រ​ហាល​លាមក​គោ​ឲ្យ​ស្ងួត​បន្ទាប់មក​យក​ទៅ​ត្រាំ​ទឹក​ដាក់​ក្នុង​ធុង​និង​ដាក់​ពូជ​ជន្លេន​នៅពេល​វា​ស៊ី​កាកសំណល់​នឹង​ហើយ​ដល់​ពេល​ប្រមូល​ផល​ដោយ​ការ​វេច​ខ្ចប់​ជា​ឧបករណ៍​មួយ​ដោយ​មិន​ប្រើ​កម្លាំង​ខ្លាំង​អាច​រក្សា​សំណើម​ទឹក​ឲ្យមាន​គុណភាព​ល្អ​ជូន​អតិថិ​ជន​។​

​ចំពោះ​ពូជ​ជន្លេន​នាំចូល​ពី​អាហ្វ្រិក​និង​បាន​សិក្សា​ស្វែង​យល់​បន្ត​រក​ពូជ​ជន្លេន​ពី​ប្រទេស​ថៃ​និង​វៀតណាម​។​

​កញ្ញា​បន្តទៀត​ថា​ជន្លេន​ចិញ្ចឹម​យក​ជី​តាម​បែប​ធម្មជាតិ​ក៏​ដោយសារ​ជន្លេន​មាន​អត្ថប្រយោជន៍​ច្រើន​ដោយ​ខ្លួន​វា​ផ្ទុក​នូវ​អង់ស៊ីម​ដែល​ជា​បាក់តេរី​ល្អ​ការពារ​និង​កំចាត់​បាក់តេរី​អាក្រក់​ចេញពី​ដំណាំ​និង​ធ្វើឲ្យ​ផ្ទៃ​ដី​មាន​ជីជាតិ​ឡើងវិញ​។​

​ម្យ៉ាងទៀត ជន្លេន​នេះ​មាន​មេក្រូ​ប​ដែល​អាច​ជួយ​ដល់​ដំណាំ​ដាក់​គ្រាប់ពូជ​និង​ធ្វើឲ្យ​ដំណាំ​ឫស​វែង​ល្អ​ដូច​ជា​បន្លែ​និង​ជា​ជី​ទ្រាប់​បាត​និង​ក៏​ជា​ជី​បំប៉ន​ចំពោះ​ដំណាំ​ធំៗ​ផងដែរ​៕

Filed in: កសិកម្ម

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com