ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ចាត់​ឱ្យ​ក្រុម​ការងារ​ដឹកនាំ​ក្រុមយុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ធ្វើ​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ទៅកាន់ ខេត្ត​ព្រះសីហនុ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង ចាត់​ឱ្យ​ក្រុម​ការងារ​ដឹកនាំ​ក្រុមយុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ធ្វើ​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ទៅកាន់ ខេត្ត​ព្រះសីហនុ​!

​នា​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ចាត់​ឱ្យ​ក្រុមការងារ​នាំ​យក​រថយន្ត​ទេសចរណ៍ ចំនួន​០៣​គ្រឿង ដឹកនាំ​ក្រុម​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស ចំនួន​៧២​នាក់ និង​ឧបត្ថម្ភ​រាល់​ការចំណាយ​លើ​ការហូបចុក​ទាំងស្រុង ក្នុងការ​ធ្វើ​ដំណើ​រទស្ស​ន​កិច្ច​កម្សាន្ត​ពី រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ តាមផ្លូវ​ល្បឿន​លឿន​រយៈពេល​ពេញ​០១​ថ្ងៃ​។​

​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​នេះ​គឺ ដើម្បីឱ្យ យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស ទាំង​៧២​នាក់ បាន​មើល​ឃើញជាក់ស្តែង​ពី​ការអភិវឌ្ឍ​នៃ​ការរីកចម្រើន របស់​ប្រទេសជាតិ ក្រោម​ម្លប់​សន្តិភាព ដែល​ដឹកនាំ​ដោយ សម្ដេច​អគ្គមហាសេនា​បី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com