ទោះបីនៅបណ្ដា ភូមិ ឃុំ មួយចំនួនបានយល់ដឹង ពី អនាម័យហើយងាកមកធ្វើបង្គន់គ្រប់ៗផ្ទះ និងបពា្ឈប់ ការបន្ទោរបង់ ពាលវាល ពាសកាល ក្តី ។ តែអាជ្ញាធរនៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម បានឲ្យដឹងថា នៅមានសេសសល់ របស់ប្រជាជនយើងខ្លះ នៅពុំទាន់ធ្វើបង្គន់ ដោយមិនបានយល់ដឹងពេញលេញ ពីអនាម័យហើយនៅតែបន្តបត់ជើងពារវាល ពាសកាលដដែល។
យ៉ាងហោចណាស់ក៏នៅមានផ្ទះលោក ហ័ងតុល មានអាយុ 43 ឆ្នាំសង់ផ្ទះនៅប្របមាត់ព្រែក ដែលដុះដោយកំប្លោកព្រោងព្រាត អាចធ្វើឲ្យលោក បង្កភាពងាយស្រួលបន្ទោរបង់ក្នុងទឹកព្រែកនេះ លោករស់នៅក្នុង ឃុំស្ដៅ ស្រុកកងមាសខេត្តកំពង់ចាម។ក្នុងគ្រួសារមាន ចំនួន 8 នាក់ រស់នៅតាំងពីឆ្នាំ២០០០ម្ល៉េះ ជាង២០ឆ្នាំហើយ។ដែលអាជ្ញាធរ ភូមិ ឃុំឲ្យរស់នៅហើយលោកចេះតែរស់នៅរហូតដោយគ្មានបង្គន់ប្រើប្រាស់ដូចផ្ទះគេដទៃ។ដូច្នេះលោកត្រូវទៅបត់ជើងនៅតាម ព្រៃ ក្បែរផ្ទះ ឬ យប់ ព្រលប់ ទៅមិនទាន់ក៏បត់ជើង តាមព្រែកកំប្លោកនេះក៏មាន។ពាក់ព័ន្ធនិងអនាម័យវិញលោកហាក់ពុំទាន់យល់ដឹងពីអនាម័យប៉ុន្មានទេ ព្រោះគ្រាន់តែដឹងខ្លះៗ ថាអាចបង្កទៅជាជំងឺផ្សេងៗទៀតបាន។
លោកនិយាយថា នេះក៏ដោយសារតែយើងទៅបត់ជើងពាសវាពាសកាល។សូម្បីតែទឹកផឹកវិញក៏យើងពុំដែលគិតគូរពីអនាម័យដែរ។(ត)ទឹកស្អាតមែន តែយើងពុំបានដាំផឹកឡើយ)។
ចំណែកអ្នកស្រី វ៉នផេង មានអាយុ 42 ឆ្នាំជាប្រពន្ធវិញ បានតបមកថា ការអត់បង្គន់ គឺ ពិបាកទៅហើយ។ជាពិសេសពេលយប់ព្រលប់យើងត្រូវដើរទៅ ព្រៃឆ្ងាយពីផ្ទះ ឬ បត់ជើងក្បែរ ផ្ទះ ពាសវាលពាសកាល ខ្លាចបំផុត គឺ សត្វធាតុ នានា អ្វីដែលសំខាន់នោះ គឺ យើងខ្លាចឆ្លងជំងឺផ្សេងៗទៀត។អ្នកស្រីបន្ថែមថា(ខ្ញុំក៏ចង់ធ្វើបង្គន់ដែរ តែមក ពី ការខ្វះខាត ថវិកា ខ្ញុំក៏សម្រេចរស់នៅរបៀបនេះបន្តទៅទៀត)។
ផ្ទះមួយខ្នងដែលនៅក្បែរនោះជាផ្ទះរបស់ ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ ហ័តសុហ័ងមានមានកូន៣នាក់ ក្នុងបន្ទុក ពុំបាននៅផ្ទះទេ ដោយរវល់លក់ដូរនៅទីផ្សារបន្តិចបន្តួចដើម្បីចិញ្ចឹមកូន។អ្នកស្រី វ៉នផេង ប្រាប់ថា ផ្ទះអ្នកស្រីហ័តសុហ័ង ក៏ដូចខ្ញុំដែរ គឺ មិនទាន់មានបង្គន់ ប្រើប្រាស់ទេ។តែងតែដើរបត់ជើងពាសវាល ពាសកាល ដូចគ្នា។ឯការយល់ដឹង ពី អនាម័យវិញ ហាក់នៅឆ្ងាយនៅឡើយ។សំខាន់មកពីការខ្វះខាតថវិកា។ព្រោះចង់ធ្វើបង្គន់ដូចគ្នាដែរ។សម្រាប់លោក ហ័ងតុលវិញបានលូកមាត់បញ្ជាក់បន្ថែមថាអាជ្ញាធរ ភូមិ ឃុំ បានឲ្យជាលូ ឬ ថាស បង្គន់ ដែរតែសម្រាប់ ខ្ញុំវិញយកមកធ្វើអី បើយើងគ្មានថវិកាសម្រាប់ធ្វើបង្គន់ដដែល។ដូច្នេះពួកយើងត្រូវតែសម្រេចចិត្តរស់នៅដោយអត់បង្គន់របៀបនេះដដែល។
លោកសួនសាន មេភូមិ ល្វាលើ បានបង្ហើយប្រាប់ថានៅក្នុងភូមិ នេះមានប្រជាជន 193 ផ្ទះ អ្នកធ្វើបង្គន់មាន 160 ទៅ 180 ផ្ទះ ប្រើជាលក្ខណៈគ្រួសារចំពោះអ្នកដែលមិនទាន់ប្រើប្រាស់ មានចំនួន 20% ទេ។និង 10 គ្រួសារទៀតបានផ្លាស់ប្ដូរទីលំនៅ ខ្លះទៀតរស់នៅលើដីរដ្ឋទោះបីមាន មូនិធិ ឃុំ ជួយជាលូ ឬ ចានបង្គន់ក្តី តែគាត់ថាខ្វះខាតថវិកាធ្វើម្ល៉ោះហើយពួកគាត់ចេះតែបន្តរស់នៅបែបនេះតទៅទៀត។ដោយគ្មានបង្គន់ប្រ
ដោយឡែកលោក មេឃុំស្ដៅ ឡាយសេងហុង បានបញ្ជាក់ពីស្ថានភាព នៅឃុំស្ដៅថា នៅឃុំស្តៅនេះ មាន 6 ភូមិ បើនិយាយពីបង្គន់អនាម័យវិញ គឺ មាន ODF ដល់ទៅ ២ ភូមិ នៅសល់តែ ២ ភូមិទៀតត្រៀមនិងបញ្ចប់ហើយ ក្នុងការ បញ្ប់ប់ បន្ទោបង់ ពាសវាលពាសកាល។លោកនិយាយថា បើសិនយើងផ្ដោតទៅលើទឹកស្អាតវិញសម្រាប់អ្នកប្រើប្រាស់មាន ភូមិគគីរ ភូមិល្វាលើ និង ភូមិល្វាក្រោម មានប្រព័ន្ធទឹកស្អាតចូលទៅដល់ហើយ។តែការធេ្វស ប្រហែស ចន្លោះ ប្រហោង របស់ប្រជាពលរដ្ឋ មួយចំនួន គាត់ត្រូវប្ដូរទីលំនៅថ្មី ខ្លះទៅរស់នៅ លើដីរដ្ឋ ខ្វះថវិកាសាងសង់បង្គន់។លោកនិយាយបន្តថា”តែបច្ចុប្បន្ននេះ ប្រជាជនមានការភ្ញាក់រលឹកច្រើន ដោយយល់ ពី អនាម័យ ព្រោះខ្លាចបត់ជើងពាសវាលពាសកាល នាំឱ្យបង្កទៅជាជំងឺផ្សេងៗទៀត ដែលធ្វើឲ្យគាត់ខាតបង់ថវិកា ក្នុងគ្រួសារ ម្ល៉ោះហើយគាត់ងាកមកសង់ បង្គន់ ដូរ ទឹកស្អាតផឹក។បើសិនដូរមិនទាន់ក៏គាត់ដាំទឹកផឹកដែរ។លោកនិយាយថាប្រជាជន ដែលមិទាន់ភ្ញាក់រលឹកវិញព្រោះគាត់គិត ពី ជីវភាពច្រើនជាងការធ្វើបង្គន់ប្រើប្រាស់ទៅទៀត។ទោះបីយើងចុះទៅ អប់រំ ណែនាំ ពី ផលប៉ះពាល់ដល់សុខភាព ក៏ដោយ។
ដោយឡែក លោក លន់សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ក្នុងសិក្ខាសាលាមួយ នៅសណ្ឋាគារសាន់វ៉េ ដោយបញ្ជាក់ ពី ផលប៉ះពាល់ ចំពោះប្រជាជន មួយចំនួន ដែលពុំទាន់យល់ដឹង ពី អនាម័យ ដែលយើងត្រូវចូលរួមដោះស្រាយទាំងអស់គ្នាមិនថាជនពិការភាព ជនជាតិភាគតិច អ្នករស់នៅទីក្រុង ឬ ជនបទ ពីព្រោះយុទ្ធសាស្ត្ររបស់យើង នៅឆ្នាំ២០២៥ ត្រូវតែសម្រេចឲ្យបាន ODF ក្នុងផ្ទះត្រូវតែមានបង្គន់ប្រើប្រាស់។ហើយត្រូវបញ្ឈប់ កបន្ទោរបង់ ពាសវាល ពាសកាល និងផឹកទឹកស្អាត គ្រប់ៗផ្ទះ។ ទុំជីតា