ទាន់ហេតុការណ៍
0

គណៈ​ចលនា​សាសនិក​ឥស្លាម ខេត្ត​បន្ទាយមានជ័យ ចូល​សម្តែង​ការគួរសម និង​ជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង !

គណៈ​ចលនា​សាសនិក​ឥស្លាម ខេត្ត​បន្ទាយមានជ័យ ចូល​សម្តែង​ការគួរសម និង​ជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង !

នា​រសៀល ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ គណៈ​ចលនា​សាសនិក​ឥស្លាម ខេត្ត​បន្ទាយមានជ័យ ១១​នាក់ ចូលជួប​សម្តែង​ការគួរសម និង ជូនពរ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​បង្ហាញ​នូវ​ក្តី​នឹករឭក​និង​អារម្មណ៍​សប្បាយរីករាយ​ជាខ្លាំង ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈ​ចលនា​សាសនិក​ឥស្លាម ខេត្ត​បន្ទាយមានជ័យ ទាំង​១១​នាក់ ព្រោះតែ​ឯកឧត្តម ធ្លាប់​មាន​មនោសញ្ចេតនា​ដិតដាម​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ខេត្ត​បន្ទាយមានជ័យ និង​ធ្លាប់​មាន​អនុស្សាវរីយ៍​រួមសុខទុក្ខ​ជាមួយគ្នា​ជា​ច្រើន កាល​ឯកឧត្តម​នៅ​ជា​មេបញ្ជាការ​អាវុធហត្ថ​ក្នុង​ខេត្ត​មួយ​នេះ​។ ក្រោយ​បញ្ចប់​ការ​សំណេះសំណាល​និង​ជូនពរ​រួច ឯកឧត្តម រ័ត្ន ស្រ៊ាង ព្រមទាំង​គណៈ​ចលនា​សាសនិក​ឥស្លាម ខេត្ត​បន្ទាយមានជ័យ ទាំង​១១​នាក់ បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​គ្នា​យ៉ាង​ស្និទ្ធស្នាល​បំផុត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com