ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ៖ ក្នុងថ្ងៃនេះ សែលកាតដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានចាប់ដៃគូសហការថ្មីជាមួយនឹងPrime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធផ្នែកភាពយន្តកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយនៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ នឹងញុំាងឱ្យអតិថិជនរបស់សែលកាតទទួលបាននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើន។
នៅក្នុងសន្និសីទព័ត៌មាននាថ្ងៃពុធទី ១៤ ខែតុលានេះដែលប្រព្រឹត្តិទៅនៅផ្សារទំនើបSamai Squareក្នុងខណ្ឌទួលគោករាជធានីភ្នំពេញអ្នកនាំពាក្យរបស់Prime Cineplex បានថ្លែងឱ្យដឹងថាក្រុមហ៊ុនរបស់លោកដែលជាប្រតិបត្តិកររោងភាពយន្ត មានសេចក្តីសោមនស្សជាខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយក្រុមហ៊ុនសែលកាតហើយក្រុមហ៊ុនលោកក៏កំពុងទន្ទឹងរង់ចាំផ្តល់នូវប្រូម៉ូសិនពិសេសផ្តាច់មុខសម្រាប់ការទស្សនាភាពយន្ត ជូនដល់អតិថិជនសែលកាតក៏ដូចជានាំយកនូវខ្សែភាពយន្តដ៏អស្ចារ្យមកជូនទស្សនាផងដែរ។
លោក អៀន វ៉ាតសុន(Ian Watson)នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះថា៖ “ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការភ្ជាប់ទំនាក់ទំនងជាដៃគូរវាងក្រុមហ៊ុនសែលកាតនិងPrime Cineplex ពោលគឺជាទំនាក់ទំនងជាដៃគូដែលបញ្ជាក់នូវការចូលប្រឡូកក្នុងវិស័យខ្សែភាពយន្តសារជាថ្មីរបស់សែលកាតនិងជាទំនាក់ទំនងដែលផ្តល់នូវគុណប្រយោជន៍និងអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់យើងជាពិសេសសម្រាប់សមាជិកCellcard Club តែម្តង”។
ការផ្តល់ជូនផ្តាច់មុខដំបូង គឺនឹងមានជូនសម្រាប់សមាជិកCellcard Club ដែលនឹងទទួលបានការបញ្ចុះតម្លៃ ១៥% លើតម្លៃសំបុត្រសម្រាប់រយៈពេលមួយឆ្នាំពេញនៅផ្សារទំនើបSamai Square។
ហើយទន្ទឹមនឹងនោះ ក៏មាននូវការលក់បញ្ចុះតម្លៃដ៏សម្បើម និងការចាក់បញ្ចាំងខ្សែភាពយន្តលើកដំបូងដែលអតិថិជនសែលកាតជាពិសេសសមាជិកCellcard Club តែម្តងនឹងពេញចិត្តខ្លាំងជាក់ជាមិនខាន។ ការលក់បញ្ចុះតម្លៃសម្បើមលើកដំបូង នឹងមានផ្តល់ជូនដល់អតិថិជនសែលកាតទាំងអស់ចាប់ពីថ្ងៃទី ១៥ ដល់១៨ ខែតុលា ពោលគឺផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០%សម្រាប់អ្នកមានសំណាង ១០០០ នាក់!
ក្រុមហ៊ុន Prime Cineplex បានរៀបចំបើកសម្ពោធសាល Samai Square VIP Lounge and Hallដោយក្នុងនោះនាយកប្រតិបត្តិក្រុមហ៊ុនសែលកាតត្រូវបានផ្តល់កិត្តិយសឱ្យចូលរួមកាត់ខ្សែបូដើម្បីបើកដំណើរការកម្មវិធីផងដែរ។ រីឯគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសែលកាតនិង Prime Cineplex ក៏សុទ្ធតែមានវត្តមាននៅទីនោះដូចគ្នា។
លោក វ៉ាតសុនក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនPrime Cineplex ក្រុមការងារសែលកាតនិងអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងការត្រួសត្រាយទំនាក់ទំនងជាដៃគូនេះឡើងហើយរូបគាត់ផ្ទាល់ ក៏ទន្ទឹងរងចាំនូវឱកាសដ៏រំភើបរីករាយដែលកើតចេញពីទំនាក់ទំនងជាដៃគូនេះផងដែរ។
បន្ទាប់មកភ្ញៀវដែលអញ្ជើញចូលរួមត្រូវបានផ្តល់កិត្តិយចូលទស្សនាខ្សែភាពយន្តថ្មីVanguard ដើម្បីទទួលបានបទពិសោធន៍នៃការទស្សនាលំដាប់ First Class។ ភ្ញៀវដែលបានអញ្ជើញចូលរួមទស្សនាខ្សែភាពយន្តទាំងអស់បានសង្កេតឃើញនូវការរៀបចំដ៏មានអនាម័យល្អនិងការប្រុងប្រយ័ត្នខ្ពស់ដូចជាការពាក់ម៉ាសការបាញ់អាល់កុលលាងសម្អាតលើដៃ ការត្រួតពិនិត្យសីតុណ្ហភាពមុនពេលចូលសាលភាពយន្ត និងការអង្គុយដោយមានគម្លាតពីគ្នាមួយកៅអីជាដើមពោលគឺអនុលោមតាមបទបញ្ជាបង្កាជម្ងឺកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួនតែម្តង។
Prime Cineplex បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ២០១៨ ហើយទីតាំងថ្មីនៅក្នុងផ្សារទំនើបSamai Square គឺជាទីតាំងឈានមុខគេនិងជារោងភាពយន្តPrime Cineplex ដែលទំនើបជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។ រោងភាពយន្តPrime Cineplex មានសាខាសរុបចំនួន ៦ រួមមានសាខានៅផ្សារទំនើបTL Sky Mall ផ្សារទំនើបAtrium និងផ្សារទំនើបសុវណ្ណា ក្នុងទឹកដីរាជធានីជាដើម។
Cellcard Club គឺថ្នាលមួយដែលផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍និងភាពរីករាយបន្ថែមពីលើសេវាកម្មសែលកាតដែលមានស្រាប់ រួមទាំងមានផ្តល់នូវរង្វាន់ជូនអតិថិជនដ៏ស្មោះស្ម័គ្រជាមួយអត្ថប្រយោជន៍ផ្តាច់មុខជាច្រើនទៀតផង។ ជាមួយ Cellcard Club រាល់ការភ្ជាប់គម្រោង ការបញ្ចូលទឹកប្រាក់ និងការធ្វើប្រតិបត្តិការទាំងអស់ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ និងពិន្ទុដែលអាចប្តូរយកអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប។
ដើម្បីចូលរួមជាមួយ Cellcard Clubអ្នកគ្រាន់តែទាញយកCellcard App ហើយចូលទៅកាន់ MORE បន្ទាប់មកចូលទៅកាន់ក្លឹCellcard Clubហើយចុច JOIN ជាការស្រេចតែម្តង៕