ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ សម្រាប់​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ២០២៣!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ សម្រាប់​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ២០២៣!

​នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ ក្នុង​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់​ព្រឹត្តិការណ៍ ប្រកួត​កីឡា​អាស៊ី​អាគេ្នយ៍ លើក​ទី​៣២ និង កីឡា​ជនពិការ​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច ព្រមទាំង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ នាយ​-​នាយរង​អាវុធហត្ថ ដែល​ទទួល​ដឹកនាំ​តាម​បណ្តា​គោលដៅ​ទាំងអស់ ត្រូវតែ​ធានា​ឲ្យបាន​ដាច់ខាត ទាំង​មធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ ដើម្បី​សម្រេចបាន​នូវ​កាតព្វកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ដល់ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ប្រតិភូ​កីឡា​ទាំង​១១​ប្រទេស កីឡាករ​ជាតិ​-​អន្តរជាតិ និង​អ្នកគាំទ្រ​ចូលរួម​រាប់ម៉ឺន​នាក់​ទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តថា 64​ឆ្នាំ​មកហើយ ទម្រាំ​ខ្មែរ​បានក្លាយ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម យើង​បាន​លះបង់​ច្រើនណាស់ ហើយ​ជោគជ័យ​ដែល​មាន​ក្នុងថ្ងៃនេះ ដោយសារ​ប្រទេស​ជាតិ​មាន សន្ដិភាព និង​ការឯកភាព​ជាតិ​ពេញលេញ មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​យើង​សូម អរគុណ​សន្តិភាព អរគុណ នយោបាយ​ឈ្នះ​ឈ្នះ ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ក​រ
​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវ សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com